អូទី្រសអំពាវនាវ EU បញ្ឈប់ការចរចារបញ្ជូលទួរគីធ្វើជាសមាជិក

អូទី្រសអំពាវនាវ EU បញ្ឈប់ការចរចារបញ្ជូលទួរគីធ្វើជាសមាជិក - ảnh 1
អូទី្រសអំពាវនាវ EU បញ្ឈប់ការចរចារបញ្ជូលទួរគីធ្វើជាសមាជិក (VNA)


(VOVworld) – នាថ្ងៃទី​៣ សីហា នាយករដ្ឋមន្ត្រីអូទ្រីស លោក Christian Kern
បានអំពាវនាវឲ្យសហភាពអឺរ៉ុប (EU) បញ្ឈប់រាល់ការចរចារបញ្ជូលទួរគីធ្វើជា
សមាជិកនៃប្លុកនេះ ក្នុងកាលៈទេសៈ ប្រទេសនេះកំពុងជំរុញយ៉ាងខ្លាំងយុទ្ធនា
ការកំទិចជនសង្ស័យបន្ទាប់ពីការធ្វើរដ្ឋប្រហារបរាជ័យនាពាក់កណ្ដាលកក្កដា
កន្លងទៅ។ នាយករដ្ឋមន្ត្រី Christian Kern បានចាត់ទុកថា៖ បទដ្ឋាន ប្រជាធិ
បតេយ្យនិងល្បឿនកំណើនសេដ្ឋកិច្ចនាបច្ចុប្បន្នរបស់ទួរគីនៅមានគំលាតធំ
បើប្រៀបនឹងបទដ្ឋានដើម្បីក្លាយទៅជាសមាជិករបស់ EU។ ក្រៅពីនោះ លោក
 បានព្រមានថា៖ ការដែលប្រទេសទួរគីក្លាយទៅជាផ្នែកមួយនៃទីផ្សារ  EU
នឹងបង្កើតឡើងអស្ថិរភាពសេដ្ឋកិច្ចលើទ្រង់ទ្រាយធំក្នុងប្លុកដែលកំពុងដោះ
ស្រាយរាល់បញ្ហាដោយគោលនយោបាយបើកទូលាយទៅអឺរ៉ុបខាងកើតនិង
ភាគ កណ្ដាល។ តាមលោក Kern ថា៖ EU  គប្បីស្វែងរកវិធានការជួយសេដ្ឋ
កិច្ចទួរគី បង្រួញគំលាតជាមួយបទដ្ឋានរបស់ EU ​។ លោកនឹងនាំចេញ
បញ្ហានេះនៅកិច្ច ប្រជុំក្រុមប្រឹក្សាអឺរ៉ុប នាខែ កញ្ញា ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ