អធិកាបតីអាល្លឺម៉ង់ទៅបំពេញទស្សនកិច្ចនៅជប៉ុន


អធិកាបតីអាល្លឺម៉ង់ទៅបំពេញទស្សនកិច្ចនៅជប៉ុន - ảnh 1
អធិកាបតីអាល្លឺម៉ង់ទៅបំពេញទស្សនកិច្ចនៅជប៉ុន (Image: theguardian.com)

(VOVworld) – នាថ្ងៃទី ៩ មិនា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe  និងសមភាគី
អាល្លឺម៉ង់ លោកស្រី Angela Merkel បានឯកភាពដាស់តឿនរុស្ស៊ីដើរតួនាទីមានចរិ លក្ខណៈស្ថាបនាដើម្បីទទួលបានវិធានការសន្តិសុខមួយនៅអ៊ុយក្រែន។ នៅសន្និសីទ កាសែតរួមជាមួយអធិកាបតី Angela Merkel បន្ទាប់ពីជំនួបធ្វើការនៅរដ្ឋធានីតូក្យូ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe  បានលើកច្បាស់ថា៖ ប្រទេសទាំង ២ នឹងដាស់តឿនរុស្ស៊ីយ៉ាងខ្លាំងក្នុងការដើរតួនាទីស្ថាបនាឆ្ពោះទៅវិធានការការទូត
សន្តិភាពមួយសំរាប់វិបត្តិនៅអ៊ុយក្រែន ក្នុងនោះ មានការអនុវត្តកិច្ចព្រមព្រៀងឈ
ប់បាញ់ ដោយពេញលេញដែលទើបនឹងទទួលបាននាខែកុម្ភៈកន្លងទៅ។ អធិកាបតី
Angela Merkel បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅជប៉ុនពីថ្ងៃទី ៩ មិនា។ ក្នុងជំនួប
សន្ទនាជាន់ ខ្ពស់ថ្នាក់ដឹកនាំទាំង ២ រូបបានឯកភាពរួមជាមួយប្រេស៊ិលនិងឥណ្ឌា
ជំរុញការកែទម្រង់ ក្រុមប្រឹក្សារសន្តិសុខរបស់ អ.ស.ប.។ ទន្ទឹមនឹងនោះ ភាគីទាំង ២ បានសន្យាបង្កើនការខំប្រឹងប្រែងដើម្បីជប៉ុននិងសហភាពអឺរ៉ុបអាចទទួលបាន
កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីនាឆ្នាំ ២០១៥។ អ្នកប្រមុខនៃប្រទេសទាំង
២ ក៏បានអះអាងជាថ្មីម្តងទៀត នូវកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹង
ភេវរកម្មនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ