អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel មានសុទិដ្ឋិនិយមអំពីយថាទស្សន៍សម្រាប់កិច្ចចរចារជាមួយ SPD

(VOVWORLD) -អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសម្ដែងក្ដីសុទិដ្ឋិនិយមនៅពេលដែលចាប់ផ្ដើមកិច្ចចរចាជាមួយគណបក្ស សង្គមប្រជាធិបតេយ្យ (SPD) ដើម្បីបង្កើតរដ្ឋាភិបាលចំរុះ ក្នុងកិច្ចប្រឹងប្រែងមួយសំដៅនាំខឿនសេដ្ឋកិច្ចធំបំផុតអឺរ៉ុបនេះ រួចផុតពីការជាប់គាំងផ្នែកនយោបាយ ក្រោយពីការបោះឆ្នោតសភាជាន់ទាប កាលពីខែកញ្ញាឆ្នាំទៅមិញ។
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel មានសុទិដ្ឋិនិយមអំពីយថាទស្សន៍សម្រាប់កិច្ចចរចារជាមួយ SPD - ảnh 1 អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel 

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសម្ដែងក្ដីសុទិដ្ឋិនិយមនៅពេលដែលចាប់ផ្ដើមកិច្ចចរចាជាមួយគណបក្ស សង្គមប្រជាធិបតេយ្យ (SPD) ដើម្បីបង្កើតរដ្ឋាភិបាលចំរុះ ក្នុងកិច្ចប្រឹងប្រែងមួយសំដៅនាំខឿនសេដ្ឋកិច្ចធំបំផុតអឺរ៉ុបនេះ រួចផុតពីការជាប់គាំងផ្នែកនយោបាយ ក្រោយពីការបោះឆ្នោតសភាជាន់ទាប កាលពីខែកញ្ញាឆ្នាំទៅមិញ។ នាថ្ងៃទី ៧ មករា ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន មុនពេលដំណើរការកិច្ចចរចារជាមួយ SPDនោះ លោកស្រី Angela Merkel បានឲ្យដឹងថា  ទោះបីជាមានការងារជាច្រើននាពេលខាងមុខក្ដី ប៉ុន្តែភាគីទាក់ទិននានាត្រៀមខ្លួនជាស្រេចប្រឈមមុខ ដើម្បីនាំមកនូវលទ្ធផលល្អប្រសើរជាង។ តាមលោកស្រីថា គណបក្សទាក់ទិននានានឹងធ្វើការយ៉ាងឆាប់រហ័ស និងខ្លាំងក្លាដើម្បីបញ្ចប់ការចារចានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ