អធិការបតីអាល្លឺម៉ង់ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន

អធិការបតីអាល្លឺម៉ង់ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន - ảnh 1
អធិការបតីអាល្លឺម៉ង់ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិន (Image: VNA)


(VOVworld) – នាថ្ងៃទី ៦ កក្កដា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចិនតាមសេចក្តីអញ្ជើញរបស់
នាយករដ្ឋមន្ត្រីចិន លោក Li Kieqang ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ កក្កដា។ ក្នុង
ដំណើរទស្សនកិច្ច នៅខេត្ត Xi Chuan របស់ចិនអធិកបតីអាល្លឺម៉ង់បានទៅ
ទស្សនានៅរោងចក្រសាជីវ កម្មរវាងប្រទេសទាំង ២ និងចូលរួមវេទិការអំពី
កិច្ចសហប្រតិបត្តិការនគរភាវូបនីយកម្មតាមទិសថ្មីនិងវេទិការសន្ទនា​ចិន-
អាល្លឺម៉ង់ឆ្នាំ ២០១៤ ជាដើម។ តាមគំរោង អធិការបតី Angela Merkel នឹង
ជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលរបស់ចិននៅរដ្ឋធានី ប៉េកាំង។ គោលដៅនៃដំណើរទស្សនកិច្ចរបស់លោកស្រី Angela Merkel  លើកនេះគឺ អំពីកិច្ចសហប្រតិបត្តិការជាមួយចិនលើវិស័យពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ
ភាគីទាំង ២ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១០
លើវិស័យសេដ្ឋកិច្ច ថាមពលស្អាតនិងការពារបរិស្ថាន។ ក្រៅពីនោះ ថ្នាក់ដឹក
នាំទាំង ២ រូបក៏បានពិភាក្សា អំពីបញ្ហានៅអ៊ុយក្រែន ទំនាក់ទំនងរវាងចិននិង
ជប៉ុន ជាដើម។ ដំណើរទស្សនកិច្ចលើកនេះគឺសំដៅត្រៀមរៀបចំឲ្យសន្និសីទ
កំពូលអាល្លឺម៉ង់-ចិនដែលនឹងប្រព្រឹត្តទៅនៅ ទីក្រុងបែឡាំង នាខែ តុលា ឆ្នាំ
២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ