អធិការបតីអាល្លឺម៉ង់ទៅដំណើទស្សនកិច្ចនៅអាមេរិកនិងកាណាដា


អធិការបតីអាល្លឺម៉ង់ទៅដំណើទស្សនកិច្ចនៅអាមេរិកនិងកាណាដា - ảnh 1
អធិការបតីអាល្លឺម៉ង់ទៅដំណើទស្សនកិច្ចនៅអាមេរិកនិងកាណាដា (Image: VNA)

(VOVworld) – អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានទៅដំណើ
ទស្សនកិច្ចនៅអាមេរិកនិងកាណាដា ចាប់ពីថ្ងៃទី ៨ ដល់ទី ១០ កុម្ភៈ សំដៅ
ត្រៀម រៀបចំឲ្យសន្និសីទកំពូលបណ្ដាខឿនឧស្សាហកម្មអភិវឌ្ឍន៍ (G7) ដែល
នឹង ប្រព្រឹត្តទៅនៅអាល្លឺម៉ង់នាខែ មិថុនា ខាងមុខ ក៏ដូចជា ពិភាក្សាអំពីបញ្ហា
លើសកលោក។ខ្លឹមសារសំខាន់នៃដំណើទស្សនកិច្ចលើកនេះគឺជំនួបសន្ទនា
ជាមួយប្រធានាធិបតីអាមេរិក លោក Barack Obama និងនាយករដ្ឋមន្ត្រីកាណាដា
លោក Stephen Harper។ ក្រៅពី បណ្ដាប្រធានបទរបស់សន្និសីទកំពូល G7 ខាង
មុខ ថ្នាក់ដឹកនាំទាំង ៣ រូប​នេះ នឹងពិភាក្សាអំពីវិបត្តិនៅអ៊ុយក្រែន គោលនយោ
បាយជាមួយរុស្ស៊ី ការប្រយុទ្ធប្រឆាំង នឹងភេវរកម្មនិយម បញ្ហានៅអាប់ហ្គានី
ស្ថាននិងអ៊ីរ៉ង់ ផងដែរ។ បញ្ហាទាក់ទិនដល់ គោលនយោបាយសេដ្ឋកិច្ចនិង
ពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជា បំរ៉ែបំរួលអាកាសធាតុ នឹងត្រូវបានយកមក
ពិភាក្សា ទៀតផង។ ក្នុងក្របខ័ណ្ឌដំណើទស្សនកិច្ចលើកនេះ លោកស្រី
Angela Merkel នឹងពិភាក្សាជាមួយប្រធានធនាគារពិភពលោក (WB) លោក
Jim Yong Kim ស្តីអំពីស្ថានភាពសេដ្ឋកិច្ចសកល ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ