អធិការបតីអាឡឺម៉ង់ Angela Markel - សហភាពអឺរ៉ុបកំពុងប្រឈមមុខនឹងបញ្ហាសាកល្បងធំបំផុតចាប់តាំងពីការបង្កើតប្លុកនេះ

(VOVWORLD) - អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានប្រកាសថា ជំងឺរាតត្បាតសកល Covid-19 គឺជាបញ្ហាសាកល្បងធំបំផុតដែលសហភាពអឺរ៉ុបកំពុង ប្រឈមមុខចាប់តាំងពីការបង្កើតប្លុកនេះមក។
អធិការបតីអាឡឺម៉ង់ Angela Markel -  សហភាពអឺរ៉ុបកំពុងប្រឈមមុខនឹងបញ្ហាសាកល្បងធំបំផុតចាប់តាំងពីការបង្កើតប្លុកនេះ - ảnh 1 អធិការបតីអាឡឺម៉ង់ Angela Markel បានអះអាងថាសហភាពអឺរ៉ុបកំពុងប្រឈមមុខនឹងបញ្ហាសាកល្បងធំបំផុតចាប់តាំងពីការបង្កើតប្លុកនេះ (រូបថត៖ Reuters)

នៅក្នុងសន្និសីទសារព័ត៌មានដំបូង បន្ទាប់ពីការបញ្ចប់រយៈពេល ២ សប្តាហ៍នៃការដាក់នៅដាច់ដោយឡែកដោយ សារតែការព្រួយបារម្ភអំពីការឆ្លងជំងឺ Covid-19 អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានប្រកាសថា ជំងឺរាតត្បាតសកល Covid-19 គឺជាបញ្ហាសាកល្បងធំបំផុតដែលសហភាពអឺរ៉ុបកំពុង ប្រឈមមុខចាប់តាំងពីការបង្កើតប្លុកនេះមក។

លោកស្រី Angela Merkel បានអំពាវនាវបណ្តាប្រទេសសមាជិកអឺរ៉ុបសាមគ្គីគ្នានិងសហការគ្នា ព្រមទាំងអះអាងសារជាថ្មីម្តងទៀតថាប្រទេស អាល្លឺម៉ង់បដិសេដលើសំណើរបស់អ៊ីតាលីក្នុងការចេញនូវ«ប័ណ្ណបំណុលកូរ៉ូណា» ដើម្បីកត់បំណុលរួមគ្នាសម្រាប់ប្រទេសសមាជិកទាំងអស់នោះឡើយ។ លោកស្រី Angela Merkel ក៏បានលើកឡើងថា យន្តការស្ថេរភាពអឺរ៉ុបដែលមានទឹកប្រាក់ចំនួន ៤០០ ពាន់លានអឺរ៉ូ អាចមានមធ្យោបាយគ្រប់គ្រាន់ដើម្បីកាត់បន្ថយការរងផលប៉ះពាល់សេដ្ឋកិច្ចជាមួយនឹងបណ្តាប្រទេសដែលរងការបំផ្លិចបំផ្លាញដ៏ធ្ងនធ្ងរដោយជម្ងឺ Covid-19 ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ