អ្នកកាសែតពីរនាក់និងបព្វជិតមួយនាក់ត្រូវ IS សម្លាប់

អ្នកកាសែតពីរនាក់និងបព្វជិតមួយនាក់ត្រូវ IS សម្លាប់ - ảnh 1
អ្នកកាសែតជាច្រើនបានប្រមូលផ្តុំគ្នានៅទុយនេស៊ី (រូបថតៈ AFP)


(VOVworld)-នាថ្ងៃទី៨មករា សាខា១នៃអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅ ប្រទេសលីបីបានប្រកាសថា បានសម្លាប់អ្នកកាសែតជនទុយនេស៊ី២នាក់ដែល បាត់ខ្លួននាខែកញ្ញឆ្នាំទៅមិញ។ ក្នុងសេចក្តីប្រកាស១បានចុះផ្សាយលើទំព័រវែប អ៊ីស្លាមដោយភ្ជាប់ជាមួយរូបថតរបស់អ្នកកាសែត Sofiene Chorabi និង Nadhir Ktari 
IS បានប្រកាសថា ខ្លួនត្រូវប្រតិបត្តិតាមច្បាប់របស់ព្រះអាឡាចំពោះអ្នក កាសែត
ទាំងពីរនេះ ដោយសារពួកគេបំរើការងារឲ្យការណាល់ផ្កាយរណប១ ដែលប្រឆាំង
នឹងសាសនា។ សាធារណមតិទុយនេស៊ីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះព័ត៌
មាន អ្នកកាសេត Chourabi និង Ktari ត្រូវ IS សម្លាប់។ រដ្ឋមន្ត្រីការបរទេសរបស់
ប្រទេសនេះ បានប្រកាសថា អ្នកកាសែតទាំងពីរនេះគ្មានទោសឡើយ ព្រមទាំង
សង្ឃឹមថា ព័ត៌មានពោលខាងលើគឹមិនមែនជាការពិត។ សព្វថ្ងៃ ព័ត៌មានអំពីអ្នក កាសែតទាំងពីរនេះមិនទាន់បានបញ្ជាក់នៅឡើយទេ។

        ក្នុងថ្ងៃដដែល អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR)បានជូនដំណឹងថា IS ក៏បានសម្លាប់បុព្វជិត១នាក់នៅភូមិ Abu Khuyut នៅភាគខាងជើងប្រទេសស៊ីរី​នា
ព្រឹកថ្ងៃទី៨មករា។ តាម SOHR ថា បុព្វជិត១នាក់នេះត្រូវ IS សម្លាប់ដោយសារ បានដាក់បណ្តាសាក្រោយពេលបានទស្សនាខ្សែ Video ១បញ្ជាំងពីការសម្លាប់
មនុស្សរបស់ IS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ