អ្នកកាសែតអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់វៀតណាមក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី (Doi moi)

(VOVWORLD) - អ្នកកាសែត Hantao នៃកាសែត អាស៊ី-ប៉ាស៊ីហ្វិក (APD) បានចែករំលែកថា៖ “បុព្វហេតុផ្លាស់ប្ដូរថ្មីរបស់វៀតណាម ដោយឆ្ពោះទៅរកខឿនសេដ្ឋកិច្ចទីផ្សារនិងគោលនយោបាយបើកចំហទ្វារបានធ្វើឲ្យផ្លាស់ប្ដូរស្ថានភាពនៃវៀតណាម ចាប់ពីប្រទេសមួយដែលទទួលរងការហ៊ុំព័ទ្ធក្នុងរយៈពេលវែង ប្រែក្លាយទៅជាប្រទេសបើកចំហនិងធ្វើអន្តរកម្មជាមួយពិភពលោក”។ 
អ្នកកាសែតអន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់វៀតណាមក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី (Doi moi) - ảnh 1កម្មករធ្វើការនៅក្រុមហ៊ុនវាយនភ័ណ្ឌ Binh Duong ខេត្ត Binh Duong។ (រូបថត៖ TTXVN)

នៅខាងក្រៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម អ្នកសារព័ត៌មានអន្តរជាតិជាច្រើនបានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងអំឡុងពេល៣៥ឆ្នាំអនុវត្តបុព្វហេតុផ្លាស់ប្ដូរថ្មី ព្រមទាំងអះអាងនូវតួនាទីដ៏ធំធេងរបស់បក្សកុម្មុយនិស្តវៀតណាមចំពោះការអភិវឌ្ឍប្រទេសជាតិនិងការលើកស្ទួយជីវភាពរស់សនៅរបស់ប្រជាជនផងដែរ។ អ្នកកាសែត Hantao នៃកាសែត អាស៊ី-ប៉ាស៊ីហ្វិក (APD) បានចែករំលែកថា៖ “បុព្វហេតុផ្លាស់ប្ដូរថ្មីរបស់វៀតណាម ដោយឆ្ពោះទៅរកខឿនសេដ្ឋកិច្ចទីផ្សារនិងគោលនយោបាយបើកចំហទ្វារបានធ្វើឲ្យផ្លាស់ប្ដូរស្ថានភាពនៃវៀតណាម ចាប់ពីប្រទេសមួយដែលទទួលរងការហ៊ុំព័ទ្ធក្នុងរយៈពេលវែង ប្រែក្លាយទៅជាប្រទេសបើកចំហនិងធ្វើអន្តរកម្មជាមួយពិភពលោក”។ តាមអ្នកកាសែតរូបនេះថា រាល់សមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងដំណើរការផ្លាស់ប្ដូរថ្មី គឺអាស្រ័យដោយមានការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។

ចែករំលែកអំពីបញ្ហានេះដែរ អ្នកកាសែត Stefan Kuhner ណៃកាសែតគណៈបក្សកុម្មុយនិស្តអាល្លឺម៉ង់ “Unsere Zeit” បានសម្ដែងនូវ “ការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីៗដែលវៀតណាមសម្រេចបានក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងអំឡុងពេល៣៥ឆ្នាំកន្លងមក ក្នុងការងារកាត់បន្ថយភាពក្រីក្រ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន”។ និយាយដល់ឋានៈរបស់វៀតណាមលើពិភពលោក លោក Kuhner បានវាយតម្លៃថា៖ “វៀតណាមកំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាព របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សំដៅស្វែងរកសន្តិវិធីសម្រាប់បញ្ហាអន្តរជាតិនានា។ ក្នុងតំបន់អាស៊ានវិញ វៀតណាមបានបង្ហាញឲ្យឃើញថា ភាពស្អិតរមួតរវាងបណ្ដាប្រទេសនិងប្រជាជាតិគឺមានសារសំខាន់យ៉ាងដូចម្ដេច”។

ចំណែកឯលោក Hussain Janjua អ្នកជំនាញសារព័ត៌មានជនជាតិឥណ្ឌាបានឲ្យដឹងថា ក្នុងឆ្នាំ ២០២០ ទោះបីជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែសេដ្ឋកិច្ច វៀតណាមនៅតែសម្រេចបានកំណើនចំនួន ២,៩១% ដែលស្ថិតនៅក្នុងចំណោមប្រទេសមានល្បឿនអភិវឌ្ឍខ្ពស់បំផុតក្នុងតំបន់និងលើពិភពលោក។ លើវិស័យការទូត វៀតណាមបានអនុវត្តប្រកប ដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ ប្រធាន AIPA ៤១ និងសមាជិកមិនអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែកដល់ការលើកកំពស់កិត្យានុភាពនិងឋានៈរបស់ប្រទេសជាតិលើទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ