អ្នកគាំទ្រ ៣០.០០០ នាក់នៅកីឡាដ្ឋាន Thien Truong បង្កើតកំណត់ត្រាថ្មីនៅស៊ីហ្គេម

(VOVWORLD) - លើសពីនេះទៅទៀត មានអ្នកគាំទ្រប្រហែល ១ ម៉ឺននាក់ដែលមិនបាន ចូលក្នុងទីលាន។ 

ជាមួយនឹងវត្តមានអ្នកគាំទ្រចំនួន ៣០.០០០នាក់ កីឡាដ្ឋាន Thien Truong (Nam Dinh) បានបង្កើតកំណត់ត្រាថ្មីមួយនៅស៊ីហ្គេម នៅពេលដែលមានអ្នកគាំទ្រយ៉ាងច្រើនបំផុតក្នុងការប្រកួតរវាងក្រុមបាល់ទាត់ធំចំនួនពីរនៅលើទីលានអព្យាក្រឹត។ នៅក្នុងជុំទី១ នៃពូល B កីឡាបាល់ទាត់បុរស ស៊ីហ្គេម លើកទី៣១ គណៈកម្មាធិការរៀបចំកីឡាដ្ឋាន Thien Truong បានបើកទ្វារស្វាគមន៍ទស្សនិកជនដោយសេរី ព្រោះមិនមានក្រុមម្ចាស់ផ្ទះ U២៣ វៀតណាម ចូលប្រកួត ដូច្នេះទំនងជាមិនសូវមានអ្នកទស្សនា។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់បានកើតឡើងនៅពេលដែលការប្រកួតរវាងថៃ និងម៉ាឡេស៊ី កៅអីចំនួន ៣០.០០០ នៅលើទីលានត្រូវបានបំពេញ ហើយមិនមានកៅអីទំនេរមួយនោះទេ។ លើសពីនេះទៅទៀត មានអ្នកគាំទ្រប្រហែល ១ ម៉ឺននាក់ដែលមិនបាន ចូលក្នុងទីលាន។ ជាមួយនឹងវត្តមានអ្នកគាំទ្រចំនួន ៣០.០០០ នាក់ កីឡាដ្ឋាន Thien Truong បានបង្កើតកំណត់ត្រាថ្មីមួយនៅស៊ីហ្គេម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ