អ្នកឆ្លងកូវីដ ១៩ លើលោកកើនដល់ជាង ១៥៦លាននាក់

(VOVWORLD) - យោងតាមស្ថិតិរបស់គេហទំព័រ worldometers.info គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី ៧ ឧសភា (ម៉ោងនៅវៀតណាម) ពិភពលោកទាំងមូលមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ១៥៦,៦ លានករណី ក្នុងនោះអ្នកជំងឺស្លាប់ជាង ៣,២ លាននាក់។

ប្រទេសដែលរងគ្រោះខ្លាំងជាងគេគឺសហរដ្ឋអាមេរិក ដែលមានអ្នកស្លាប់ចំនួន ៥៩៤,០០០ នាក់ ក្នុងចំណោមករណីឆ្លងជាង ៣៣,៣ លាននាក់។ ឥណ្ឌានៅតែជាចំណុចកណ្តាលនៃការរីករាលដាល ខណៈប្រទេសអាស៊ីខាងត្បូងមួយនេះនៅតែបន្តកត់ត្រាករណីឆ្លងថ្មីជាង ៤១៤ ពាន់ករណីនិងអ្នកជំងឺស្លាប់ថ្មីគឺ ៣.៩២០ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ នេះក៏ជាចំនួនករណីឆ្លងថ្មីនិងការស្លាប់ថ្មីក្នុងមួយថ្ងៃៗដែលខ្ពស់បំផុតលើពិភពលោក។

រហូតមកដល់ពេលនេះ ចំនួនករណីឆ្លងកូវីដ ១៩ សរុបនៅឥណ្ឌាគឺមានជាង ២១,៤ លាននាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៣៤.០៧១ នាក់ ជាប់ចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក។ ទន្ទឹមនឹងនេះ ចំនួនករណីឆ្លងកូវីដ-១៩ នៅប្រេស៊ីលបានកើនលើស ១៥ លាននាក់បន្ទាប់ពីកត់ត្រាករណីថ្មីជាង ៧២ ពាន់ករណី។ ចំនួនករណីសរុបនៅប្រេស៊ីលគឺជាង ១៥ លាននាក់ ដែលក្នុងនោះអ្នកជំងឺស្លាប់ជាង ៤១៧ ពាន់នាក់ ដែលជាប់ចំណាត់ថ្នាក់ទី ៣ នៅលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ