អ្នកជំងឺឆ្លង COVID-19 ចំនួន ១០ នាក់ទៀតបានព្យាបាលជាសះស្បើយ

(VOVWORLD) - យោងតាមព័ត៌មានពីអនុគណៈកម្មាធិការព្យាបាលនៃគណៈ កម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19 ថា នៅថ្ងៃទី ៣ ខែមេសាឆ្នាំ ២០២០ មានអ្នកជំងឺឆ្លង COVID-19 ចំនួន ១០ នាក់បន្ថែមទៀត ត្រូវបានប្រកាសជាសះស្បើយ។ 

ក្នុងនោះ អ្នកជំងឺចំនួន ៧ នាក់ត្រូវបានព្យាបាលនៅមន្ទីរពេទ្យពហុព្យាបាល Binh Thuan និងអ្នកជំងឺ ៣ នាក់បានព្យាបាលជំងឺ COVID-19 នៅមន្ទីរពេទ្យ Can Gio  នៃទីក្រុងហូជីមិញ។

ហេតុដូច្នេះ រហូតមកដល់ពេលនេះ នៅវៀតណាម មនុស្ស ៨៥ នាក់ដែលឆ្លងជំងឺ COVID-19  ត្រូវបានប្រកាសជាសះស្បើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ