អ្នកជំនាញកាណាដាវាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងនាមជាប្រធានអាស៊ាន

(VOVWORLD) - វៀតណាមបាន ឆ្លៀតយកឱកាសជាប្រធានអាស៊ានដើម្បីក្លាយទៅជាស្ពានតភ្ជាប់រវាង ប្រទេសសមាជិកអាស៊ាននានាក៏ដូចជារវាងអាស៊ានជាមួយដៃគូសន្ទនា ផ្សេងៗទៀតផង។ 
អ្នកជំនាញកាណាដាវាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងនាមជាប្រធានអាស៊ាន - ảnh 1 កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-កាណាដាបានប្រារព្ធធ្វើឡើងនាថ្ងៃទី១០ កញ្ញា។ (រូបថត៖ baoquocte.vn)

នាពេលចុងក្រោយនេះ ឆ្លើយបទសម្ភាសន៍របស់ទីភ្នាក់ងារសារព័ត៌ មានវៀតណាមប្រចាំនៅកាណាដា លោក Jonathan Berkshire Miller នាយកក្រុមប្រឹក្សាគោលនយោបាយអន្តរជាតិនិងជាអ្នកជំនាញជាន់ខ្ពស់នៃមូលនិធិអាស៊ី-ប៉ាស៊ីហ្វិករបស់កាណាដា បានចាត់ទុកថា វៀតណាមបាន ឆ្លៀតយកឱកាសជាប្រធានអាស៊ានដើម្បីក្លាយទៅជាស្ពានតភ្ជាប់រវាង ប្រទេសសមាជិកអាស៊ាននានាក៏ដូចជារវាងអាស៊ានជាមួយដៃគូសន្ទនា ផ្សេងៗទៀតផង។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ក្នុងការសម្របសម្រួលទំនាក់ទំនងជាមួយចិន ព្រមទាំងខិតខំប្រឹងប្រែង ពង្រឹងទំនាក់ទំនងភាពជាដៃគូក្នុងអាស៊ាន ក៏ដូចជានៅតំបន់មហាសមុទ្រ ឥណ្ឌា-ប៉ាស៊ីហ្វិកផងដែរ។

ចំណែកឯលោក Luis Silva អ្នកជំនាញអំពីទំនាក់ទំនងរដ្ឋាភិបាល កាណាដា បានសម្ដែងនូវក្ដីសុទិដ្ឋិនិយមចំពោះយថាទស្សន៍សហប្រតិបត្តិ ការរវាងអាស៊ាននិងកាណាដានាពេលខាងមុខ។ តាមលោកថា កាណាដា និងអាស៊ានកំពុងដាក់ឲ្យដំណើរការនូវផែនការការងារមួយនៅក្នុងក្របខ័ណ្ឌសេចក្ដីថ្លែងការណ៍រួមរវាងអាស៊ាននិងកាណាដាស្ដីពីពាណិជ្ជកម្មនិងវិនិ យោគ ហើយចាប់ផ្ដើមធ្វើការស្រាវជ្រាវលទ្ធភាពឆ្ពោះទៅរកកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ