អ្នកជំនាញបែលហ្ស៊ិកកោតសរសើរថ្នាក់ដឹកនាំដ៏មហិមាររបស់ប្រជាជាតិវៀតណាម

(VOVWORLD) - ពិព័រណ៌ស្តីពីបុព្វហេតុបដិវត្តន៍របស់លោកប្រធានហូជីមិញ ដែលទើបនឹងប្រព្រឹត្តទៅនៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុងប្រ៊ុចសែល បានទាក់ទាញមិត្តភ័ក្តិបែលហ្ស៊ិក និងមិត្តភក្តិអន្តរជាតិយ៉ាងច្រើនកុះករ។ នេះជាឱកាសសម្រាប់ប្រជាជនស្រឡាញ់សន្តិភាពជុំវិញពិភពលោកយល់កាន់តែច្បាស់អំពីមេដឹកនាំគួរជាទីគោរពស្រឡាញ់របស់ប្រជាជាតិវៀតណាម។

អ្នកជំនាញបែលហ្ស៊ិកកោតសរសើរថ្នាក់ដឹកនាំដ៏មហិមាររបស់ប្រជាជាតិវៀតណាម - ảnh 1លោក Bert De Belder ប្រធានគណៈកម្មការទំនាក់ទំនងអន្តរជាតិ គណបក្សការងារបែលហ្ស៊ិក (PTB) បានណែនាំសៀវភៅជាភាសាហូឡង់ និងបារាំង រួមទាំងអត្ថបទស្តីពីលោកប្រធានហូជីមិញ ដែលលោកបានចូលរួមជ្រើសរើស និងបោះពុម្ព ជាមួយលោក Le Vinh Thang អតីតទីប្រឹក្សា , ស្ថានទូតវៀតណាមប្រចាំប្រទេសបែលហ្សិក, ខែសីហា ឆ្នាំ ២០២២ (រូបថត៖ Huong Giang/TTXVN)

លោក Bert De Belder បាននិយាយថា តាំងពីខ្លួននៅជានិស្សិតមក លោកបានស្គាល់អំពីលោកប្រធានហូជីមិញ ហើយមានការកោតសរសើរលោកយ៉ាងខ្លាំង។ ប៉ុន្តែនៅពេលបានអានស្នាដៃជាច្រើនដែលបានជ្រើសរើសពីស្នាដៃបោះពុម្ពអត្ថបទរបស់លោកប្រធានហូជីមិញជាភាសាហូឡង់ និងបារាំង លោកទើបបានរកឃើញទិដ្ឋភាពសំខាន់ៗ ទេពកោសល្យ និងគុណធម៌ជាច្រើនដែលប្រកបដោយសេចក្តីថ្លៃថ្នូររបស់លោកប្រធានហូជីមិញ។

សម្រាប់លោកស្រី Barbara Plinkert ប្រធាននាយកដ្ឋានអាស៊ីអាគ្នេយ៍ ចំណាប់អារម្មណ៍របស់លោកស្រីចំពោះលោកប្រធានហូជីមិញ គឺបុព្វហេតុធ្វើសកម្មភាពបដិវត្តន៍ដ៏មហិមារ និងការកោតសរសើរចំពោះរបៀបដែលលោកបំផុសគំនិត និងការផ្សាភ្ជាប់របស់ប្រជាជនមកពីប្រទេសផ្សេងៗជាមួយគ្នា ដើម្បីជាគោលដៅតស៊ូសម្រាប់ឯករាជ្យរបស់វៀតណាម។

អ្នកជំនាញបែលហ្ស៊ិកកោតសរសើរថ្នាក់ដឹកនាំដ៏មហិមាររបស់ប្រជាជាតិវៀតណាម - ảnh 2លោក Ralph Coeckemberghs ណែនាំពីទស្សនាវដ្តីពិសេស  "Planet Action" ជាភាសាបារាំងដែលបានបោះពុម្ពក្នុងខែមីនា ឆ្នាំ ១៩៧០ ដែលចុះផ្សាយទាំងស្រុងនូវអត្ថបទស្តីពីជីវិត និងបុព្វហេតុរបស់លោកប្រធានហូជីមិញ (រូបថត៖ Duy Tung/TTXVN)

ក្នុងនាមជាមនុស្សម្នាក់ដែលផ្សារភ្ជាប់នឹងការតស៊ូដណ្តើមឯករាជ្យ និងសេរីភាពរបស់ប្រជាជនវៀតណាម តាំងពីឆ្នាំ ១៩៦៤ មក នៅពេលដែលលោក ជានិស្សិតនៅសាកលវិទ្យាល័យ Free of Brussels (ULB) លោក Ralph Coeckemberghs នៅតែមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះប្រទេសវៀតណាម ជាពិសេសសម្រាប់លោកប្រធានហូជីមិញ។ លោក Ralph Coeckemberghs បានរក្សាទុកនូវទស្សនាវដ្តីពិសេស  "Planet Action" ជាភាសាបារាំងដែលបានបោះពុម្ពក្នុងខែមីនា ឆ្នាំ ១៩៧០ដែលបានចុះផ្សាយអត្ថបទទាំងស្រុងចំពោះបុព្វហេតុនិងអាជីពរបស់លោកប្រធានហូជីមិញ។  លោក Ralph Coeckemberghs បានសង្កត់ធ្ងន់ថា ឯកសារទាំងនេះនឹងក្លាយជាប្រភពព័ត៌មានដ៏មានតម្លៃសម្រាប់យុវជនជំនាន់ក្រោយ ក្នុងប្រទេសវៀតណាម និងជុំវិញពិភពលោក ដើម្បីយល់កាន់តែច្បាស់ និងដឹងគុណចំពោះអ្វីដែលថ្នាក់ដឹកនាំម្នាក់នេះ បានលះបង់ជីវិតដើម្បីបុព្វហេតុតស៊ូរំដោះជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ