អ្នកជំនាញផ្នែកសិក្សាស្រាវជ្រាវអាស៊ីអាគ្នេយ៍៖ សាមគ្គីភាពក្នុងតំបន់គឺជាកូនសោរដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតសកល Covid - 19

(VOVWORLD) - សាមគ្គីភាពក្នុងតំបន់គឺជាកូនសោរសម្រាប់បណ្ដាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតសកល Covid – 19។
 អ្នកជំនាញផ្នែកសិក្សាស្រាវជ្រាវអាស៊ីអាគ្នេយ៍៖ សាមគ្គីភាពក្នុងតំបន់គឺជាកូនសោរដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតសកល Covid - 19 - ảnh 1 ប្រជាជនពាក់ម៉ាស់ នៅឯមជ្ឈមណ្ឌលលក់ទំនិញក្នុងទីក្រុងបាងកកប្រទេសថៃ (បថតៈ AFP / TTXVN)

ក្នុងបទវិភាគដែលបានចុះផ្សាយនៅលើកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៣ ខែឧសភា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីអាគ្នេយ៍ (CSEAS)  បណ្ឌិត Nehginpao Kipgen និង ជំនួយការសិក្សាស្រាវជ្រាវ Aakriti Bansal មកពីមជ្ឈមណ្ឌលនេះបានវាយតម្លៃ ថា៖ សាមគ្គីភាពក្នុងតំបន់គឺ ជាកូនសោរសម្រាប់បណ្ដាប្រ ទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាត សកល Covid – 19។

អត្ថបទសរសេរនេះបានអះអាងថា វីរុសកូរ៉ូណាប្រភេទថ្មីបានបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់អាស៊ាន។ ដោយសារបណ្តាលប្រទេសជាសមាជិកអាស៊ានមានទីតាំងភូមិសាស្ត្រជិតចិន និងលំហូរពាណិជ្ជកម្មខ្ពស់រវាងភាគីទាំងពីរ។

ទោះបីជារដ្ឋមន្រ្តីការបរទេសអាស៊ានបានពិភាក្សាអំពីការបង្កើតមូលនិធិក្នុងតំបន់ ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតនេះក៏ដោយ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ឡើយ។ រដ្ឋាភិបាលនៃបណ្ដាប្រទេសជាសមាជិកអាស៊ានចាំបាច់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយអនុវត្តន៍គោលនយោ បាយសន្សំសម្ចៃប្រាក់ចំណាយ ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត។ នៅពេលដែលបណ្ដាប្រទេសជាសមាជិកអាស៊ានមានសមត្ថភាពខាងសុខាភិបាលយ៉ាងពេញលេញក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺរាតត្បាតក្នុងស្រុកនោះ ពួកគេគប្បីចាប់ផ្តើមជួយប្រទេសជិតខាងផ្សេងទៀត ពីព្រោះ គម្លាតសេដ្ឋកិច្ចក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ានគឺច្បាស់លាស់ណាស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ