អ្នកជំនាញម៉ាឡេស៊ីវាយតម្លៃថា RCEP នាំមកទាំងកាលានុវត្តន៍ភាពនិងបញ្ហាប្រឈមសម្រាប់ម៉ាឡេស៊ីនិងវៀតណាម

(VOVWORLD) - អ្នកជំនាញរូបនេះក៏បាននិយាយផងដែរថា៖ ជាមួយនឹងគោលនយោបាយកែតម្រូវឧស្សាហកម្មសមស្របដើម្បីគាំទ្រដល់វិស័យដែលរងផលប៉ះពាល់ ហើយការខាតបង់ទាំងនេះអាចត្រូវបានបង្រួមអប្បបរមា ចំណែកឯប្រជាជនភាគច្រើនទទួលបានអត្ថប្រយោជន៍ពីប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាង។ 
អ្នកជំនាញម៉ាឡេស៊ីវាយតម្លៃថា RCEP នាំមកទាំងកាលានុវត្តន៍ភាពនិងបញ្ហាប្រឈមសម្រាប់ម៉ាឡេស៊ីនិងវៀតណាម - ảnh 1 លោកសាស្ត្រាចារ្យ Yeah Kim Leng នាយកកម្មវិធីស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថាន Jeffrey Cheah អំពីអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យ Sunway (ម៉ាឡេស៊ី)

លោកសាស្ត្រាចារ្យ Yeah Kim Leng នាយកកម្មវិធីស្រាវជ្រាវសេដ្ឋកិច្ចនៃវិទ្យាស្ថាន Jeffrey Cheah អំពីអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យ Sunway (ម៉ាឡេស៊ី) បានមានលើកឡើងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាចំណុចសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ដែលនាំមកទាំងកាលានុវត្តន៍ភាព និងបញ្ហាប្រឈមសម្រាប់ម៉ាឡេស៊ី និង វៀតណាម។

យោងតាមលោកសាស្រ្តាចារ្យ Yeah Kim Leng  អ្នកដែលធ្លាប់ជាទីប្រឹក្សាជាន់ខ្ពស់របស់ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី ធនាគារកណ្តាលម៉ាឡេស៊ី គឺទាំងវៀតណាមនិងម៉ាឡេស៊ីជាប្រទេសពីរ ដែលទទួលបានផលប្រយោជន៍ ខណៈពេលដែល ប្រទេសទាំងពីរមានឧស្សាហកម្មតម្រង់ទិសនាំចេញដ៏ធំ និងមានប្រភពទុនវិនិយោគផ្ទាល់ពីបរទេស។ អ្នកជំនាញរូបនេះក៏បាននិយាយផងដែរថា៖ ជាមួយនឹង គោលនយោបាយកែតម្រូវឧស្សាហកម្មសមស្របដើម្បីគាំទ្រដល់វិស័យដែលរងផលប៉ះពាល់ ហើយការខាតបង់ទាំងនេះអាចត្រូវបានបង្រួមអប្បបរមា ចំណែកឯប្រជាជនភាគច្រើនទទួលបានអត្ថប្រយោជន៍ពីប្រសិទ្ធ ភាពសេដ្ឋកិច្ចខ្ពស់ជាង។ ជាងនេះទៅទៀត ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់មានសមាហរណកម្មកាន់តែច្រើនហើយតម្រូវការខ្ពស់ជាង ត្រូវបានបង្កើតដោយប្រាក់ចំណូលប្រកបដោយចីរភាពនិងកំណើនការងារផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ