អ្នកជំនាញរុស្ស៊ី ជឿជាក់ថាជួរថ្នាក់ដឹកនាំថ្មីរបស់វៀតណាមនឹងដឹកនាំប្រទេសជាតិឱ្យសម្រេចបានជោគជ័យប្រកបដោយផ្លែផ្កា

(VOVWORLD) - ក្នុងឱកាសដែលប្រទេសវៀតណាមទើបតែសុក្រិត្យក្បាលម៉ាស៊ីនថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់រួចជាស្រេចហើយ អ្នកជំនាញខាងវិភាគ លោកស្រី Valeria Vershinina មកពីមជ្ឈមណ្ឌលអាស៊ាននៃវិជ្ជាស្ថានទំនាក់ទំនងអន្តរជាតិម៉ូស្គូ (MGIMO) ចំណុះក្រសួងការបរទេសសហព័ន្ធរុស្ស៊ី បានវាយតម្លៃខ្ពស់ចំពោះ     ចរិយាសម្បត្តិនិងសមត្ថភាពក្នុងការបំពេញការងាររបស់កម្មាភិបាលជាន់ខ្ពស់ដែល ទើបតែត្រូវបានបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងដឹកនាំជាន់ខ្ពស់នៅប្រទេសវៀតណាម។
អ្នកជំនាញរុស្ស៊ី ជឿជាក់ថាជួរថ្នាក់ដឹកនាំថ្មីរបស់វៀតណាមនឹងដឹកនាំប្រទេសជាតិឱ្យសម្រេចបានជោគជ័យប្រកបដោយផ្លែផ្កា - ảnh 1អ្នកជំនាញខាងវិភាគ លោកស្រី Valeria Vershinina មកពីមជ្ឈមណ្ឌលអាស៊ាននៃវិជ្ជាស្ថានទំនាក់ទំនងអន្តរជាតិម៉ូស្គូ (MGIMO) ចំណុះក្រសួងការបរទេសសហព័ន្ធរុស្ស៊ី (ខាងឆ្វេង) (រូបថត៖ VNA)

ជាក់ស្តែង លោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានគេវាយតម្លៃថាជាថ្នាក់ដឹកនាំមួយរូបមានបទពិសោធន៍យ៉ាងច្រើនសន្ធឹកសន្ធាប់របស់បក្សកុម្មុយនិស្តវៀតណាម ហើយប្រធានរដ្ឋថ្មីរបស់វៀតណាម លោក Nguyen Xuan Phuc ក៏បានបញ្ជាក់ថាខ្លួនជាថ្នាក់ដឹកនាំមានទេពកោសល្យដ៏ឆ្នើមរបស់ប្រទេសជាតិក្នុងអាណត្តិដែលលោកកាន់តំណែងជានាយករដ្ឋមន្រ្តី ខណៈពេលដែលប្រធានរដ្ឋសភាថ្មីរបស់វៀតណាម លោក Vuong Dinh Hue និងនាយករដ្ឋមន្រ្តីថ្មីរបស់វៀតណាម លោក Pham Minh Chinh គឺជាអ្នកគ្រប់គ្រងមានផ្នត់គំនិតយុទ្ធសាស្ត្រ និងមានបទពិសោធន៍ដ៏សម្បូរបែបក្នុងការដឹកនាំផងដែរ។ មុខតំណែងជាថ្នាក់ដឹកនាំសំខាន់ៗ ក៏ជាតំណាងប្រកបដោយភាពសុខដុមរមនានៅទូទាំងតំបន់នៃប្រទេសវៀតណាមផងដែរ។

អ្នកជំនាញរុស្ស៊ីរូបនេះក៏បានសំដែងជំនឿជឿជាក់ថា ដោយមានបទពិសោធន៍ដែលទទួលបាន ភាពជោគជ័យ ដែលសម្រេចបានក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច ក៏ដូចជាការរក្សាបាននូវគោលនយោបាយកិច្ចការបរទេសប្រកបដោយតុល្យភាព វៀតណាមនឹងបន្តអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងដើរតួនាទីដ៏សំខាន់កាន់តែខ្លាំងឡើងៗនៅក្នុងដំណើរការសកលនិងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ