អ្នកជំនាញរុស្ស៊ី៖ បក្សកុម្មុយនិស្តវៀតណាម គឺជាមូលដ្ឋានគ្រឹះ​នៃកិត្យានុភាព​របស់វៀតណាម

(VOVWORLD) - ស្ថានភាពនយោបាយនៅវៀតណាមនៅតែបន្តមានស្ថេរភាព ទោះបីជាមានការកើនឡើងអស្ថិរភាព ដែលកាន់តែកើនឡើងនៅលើពិភពលោក។
អ្នកជំនាញរុស្ស៊ី៖ បក្សកុម្មុយនិស្តវៀតណាម គឺជាមូលដ្ឋានគ្រឹះ​នៃកិត្យានុភាព​របស់វៀតណាម - ảnh 1អ្នកជំនាញ Grigory Trofimchuk ។ រូបថតឯកសារ៖ TTXVNN

ក្នុងឱកាសរំលឹកខួបលើកទី ៩៤ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ ៣ កុម្ភៈ ២០២៤) ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូលនិធិស្រាវជ្រាវវិទ្យាសាស្ត្រ "គំនិតអាស៊ី អឺរ៉ុប" របស់រុស្ស៊ី លោក Grigory Trofimchuk បានសរសេរអត្ថបទដោយលើកតម្កើងតួនាទីរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសវៀតណាម។

អ្នកជំនាញ Grigory Trofimchuk បានអះអាងថា ក្នុងរយៈពេលជិត ១០០ ឆ្នាំចាប់តាំងពីការបង្កើតឡើងនាឆ្នាំ ១៩៣០ មក  បក្សកុម្មុយនិស្តវៀតណាមបានក្លាយទៅជាកត្តាអភិវឌ្ឍន៍ ធានាស្ថិរភាព និងសន្តិសុខមិនត្រឹមតែសម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងសម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកទាំងមូលនិយាយរួមទៀតផង។ បច្ចុប្បន្ននេះ វៀតណាមបានក្លាយទៅជាទង់ត្រួសត្រាយផ្លូវជាមួយនឹងអត្តសញ្ញាណពិសេស និងការអំណត់អត់ធ្មត់ដ៏វិសេសវិសាលក្នុងការអនុវត្តផែនការរបស់ខ្លួន។ នេះគឺជាមូលហេតុ ដែលបក្សកុម្មុយនិស្តវៀតណាមលេចធ្លោក្នុងបរិបទទូទៅ ថែមទាំងក្នុងប្រព័ន្ធសង្គមនិយមទៀតផង។

ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូលនិធិស្រាវជ្រាវវិទ្យាសាស្ត្រ "គំនិតអាស៊ី អឺរ៉ុប" បានសង្កត់ធ្ងន់ថា នយោបាយ និងការទូតគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅមុខ ហើយមានឥទ្ធិពលយ៉ាងប្ដូរផ្ដាច់ដល់ខឿនសេដ្ឋកិច្ចក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត ស្ថានភាពនយោបាយនៅវៀតណាមនៅតែបន្តមានស្ថេរភាព ទោះបីជាមានការកើនឡើងអស្ថិរភាព ដែលកាន់តែកើនឡើងនៅលើពិភពលោក។

ដូច្នេះហើយ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ នៅពេលដែលសេដ្ឋកិច្ចរបស់វៀតណាមជាមួយនឹងកម្លាំងពលករជំនាញកំពុងក្លាយទៅជាមជ្ឈមណ្ឌលទាក់ទាញក្រុមហ៊ុនផលិតកម្មឈានមុខរបស់ពិភពលោក។ អ្នកជំនាញ Grigory Trofimchuk បានសង្កត់ធ្ងន់ថា ឋានៈតុល្យភាពរបស់វៀតណាមក្នុងទំនាក់ទំនងនយោបាយអន្តរជាតិកំពុងក្លាយទៅជាគំរូសម្រាប់ប្រទេសជាច្រើន ហើយប្រការនេះបានបង្ហាញថា បក្សកុម្មុយនិស្តវៀតណាមគឺជាមូលដ្ឋានគ្រឹះនៃកិត្យានុភាពរបស់វៀតណាម៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ