អ្នកជំនាញរុស្ស៊ី៖ វៀតណាមមានសក្ដានុពលខ្លាំងដើម្បីបើកទ្វារឲ្យរុស្ស៊ីជ្រៀតចូលតំបន់អាស៊ាន

(VOVWORLD) - លោក Vlasov បាននិយាយថា វៀតណាមមានសក្ដានុពលខ្លាំងដើម្បីក្លាយជាច្រកទ្វារសម្រាប់រុស្ស៊ីក្នុងការជ្រៀតចូលទៅកាន់ប្រទេសសមាជិកអាស៊ានទាំងអស់។ 
អ្នកជំនាញរុស្ស៊ី៖ វៀតណាមមានសក្ដានុពលខ្លាំងដើម្បីបើកទ្វារឲ្យរុស្ស៊ីជ្រៀតចូលតំបន់អាស៊ាន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ថ្លែងសុន្ទរកថាតាមប្រព័ន្ធអ៊ីនធឺណែតនៅឯវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៧ (EEF 2022)។ (រូបថត៖ VNA)

នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី ៧ (EEF 2022) ចែករំលែកជាមួយអ្នកសារព័ត៌មាន លោក Evgeny Vlasov សាកលវិទ្យាធិការរង ទទួលបន្ទុកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យទូទៅសហព័ន្ធចុងបូព៌ា (FEFU) បានឲ្យដឹងថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ត្រូវបានលើកឡើងយ៉ាងសកម្មបំផុត នៅក្នុងវេទិកានេះ រួមទាំងវៀតណាមផងដែរ។ លោក Vlasov បាននិយាយថា វៀតណាមមានសក្ដានុពលខ្លាំងដើម្បីក្លាយជាច្រកទ្វារសម្រាប់រុស្ស៊ីក្នុងការជ្រៀតចូលទៅកាន់ប្រទេសសមាជិកអាស៊ានទាំងអស់។ តួនាទីរបស់វៀតណាមនាពេលបច្ចុប្បន្នកាន់តែមានសារៈសំខាន់ចំពោះសហ ព័ន្ធរុស្ស៊ី ហើយ “កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយវៀតណាមអាចចាត់ទុកថាជាច្រកទ្វារចូលក្នុងអាស៊ានដើម្បីសហប្រតិបត្តិការជាមួយដៃគូទាំងអស់”។ លោក Vlasov បានសម្តែងការចាប់អារម្មណ៍ថា កិច្ចសន្ទនាធុរកិច្ចរុស្ស៊ី-វៀតណាមនៅ EEF ២០២២ បានប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមានដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ សុន្ទរកថាជាច្រើនបានទាក់ទាញការយកចិត្តទុកដាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ