អ្នកជំនាញរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះប្រតិកម្មដ៏ត្រឹមត្រូវនិងទាន់ពេលវេលារបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត

(VOVWORLD) - លោកសាស្ត្រាចារ្យ Vladimir Kolotov នៅសាកលវិទ្យាល័យ Saint Petersburg បានសង្កត់ធ្ងន់ថា “ការបោះជំហានដ៏ត្រឹមត្រូវនិងទាន់ពេល វេលារបស់វៀតណាម” បានសរឲ្យឃើញថា វៀតណាម “ជាសមាជិកមាន ការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ ការពារផលប្រយោជន៍ជាតិសម ស្របទៅតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងស្ដង់ដារនានានៃច្បាប់អន្តរជាតិ”។

“ការបោះជំហានដ៏ត្រឹមត្រូវនិងទាន់ពេលវេលារបស់វៀតណាមក្នុង បញ្ហាសមុទ្រខាងកើត” គឺជាការវាយតម្លៃរបស់អ្នកស្រាវជ្រាវច្បាប់អន្តរ ជាតិក៏ដូចជាអ្នកជំនាញអំពីបញ្ហាសមុទ្រខាងកើត ពេលឆ្លើយបទ សម្ភាសន៍របស់អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ រុស្ស៊ី ស្ដីពីការដែលក្រុមបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ បានផ្ញើរកំណត់ទូតទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីប្រឆាំងជំទាស់នឹងការទាមទាររបស់ចិនចំពោះសមុទ្រខាងកើត ព្រមទាំង អះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង ប្រជុំកោះ Truong Sa ផងដែរ។ 

       លោកសាស្ត្រាចារ្យ Vladimir Kolotov នៅសាកលវិទ្យាល័យ Saint Petersburg បានសង្កត់ធ្ងន់ថា “ការបោះជំហានដ៏ត្រឹមត្រូវនិងទាន់ពេល វេលារបស់វៀតណាម” បានសរឲ្យឃើញថា វៀតណាម “ជាសមាជិកមាន ការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ ការពារផលប្រយោជន៍ជាតិសម ស្របទៅតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងស្ដង់ដារនានានៃច្បាប់អន្តរជាតិ”។

        ចំណែកឯអ្នកជំនាញអំពីបញ្ហាសន្តិសុខអន្តរជាតិលោក Grigory Trofimchuk បានចាត់ទុកថា សមុទ្រខាងកើតមិនត្រឹមតែជាបញ្ហាក្នុងទំនាក់ ទំនងរវាងវៀតណាម-ចិន និងបញ្ហារបស់ប្រទេសអាស៊ីអាគ្នេយ៍នានា ប៉ុណ្ណោះទេ ប៉ុន្តែវាជាបញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ៗរបស់អង្គការ សហប្រជាជាតិទៀតផង។ លោកបានអះអាងថា ការផ្ញើរកំណត់ទូតទៅកាន់ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីប្រឆាំងជំទាស់នឹងការ ទាមទាររបស់ចិនចំពោះសមុទ្រខាងកើតហើយអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa គឺជាការបោះជំហានដ៏ ត្រឹមត្រូវរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ