អ្នកជំនាញរុស្ស៊ីវាយតម្លៃថា វៀតណាមមានសក្តានុពលច្រើនក្នុងការទាក់ទាញវិនិយោគ

(VOVWORLD) -  វៀតណាមបានលេចចេញជាប្រទេសមួយក្នុងចំណោមប្រទេសដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិន ដោយសារមានខឿនសេដ្ឋកិច្ចរីកចម្រើននិងអាជីវកម្មមានប្រាក់ចំណេញខ្ពស់។ នេះគឺជាការវាយតម្លៃរបស់នាយកប្រតិបត្តិនៃធនាគាររុស្ស៊ី VTB Capital Investment, អនុប្រធានជាន់ខ្ពស់ VTB លោក Vladimir Potapov អំពីវៀតណាម។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននាថ្ងៃទី ២៩ ខែកញ្ញា លោក Vladimir Potapov បានវាយតម្លៃថា ទីតាំងភូមិសាស្ត្រ ធនធានរ៉ែនិងធនធានកម្លាំងពលកម្មយ៉ាងច្រើនដែលផ្តល់ ឱ្យវៀតណាមនូវសមត្ថភាពអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ លោក Vladimir Potapov បានវាយតម្លៃបន្ថែមថា នៅក្នុងដំណើរការកែទម្រង់សេដ្ឋកិច្ច នោះ វៀតណាមទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍នៅពេលកំណើនសេដ្ឋកិច្ចកើនឡើងដល់ ៦% -៧% ក្នុងមួយឆ្នាំ ហើយអតិផរណាធ្លាក់ចុះដល់ ២-៣% ហើយប្រាក់កម្ចីពីបរទេសនៅតែស្ថិតក្នុងកម្រិតមធ្យម។ យ៉ាងណាមិញ វៀតណាមមានធនធានរ៉ែច្រើននិងវប្បធម៌សម្បូរបែប ដែលតែងតែលើកទឹកចិត្តដល់សហគ្រិនភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ