អ្នកជំនាញអន្តរជាតិវាយតម្លៃថា ការនាំចេញរបស់វៀតណាមនឹងបន្តកើនឡើង

(VOVWORLD) - ក្នុងសប្តាហ៍មុន សារព័ត៌មានអន្តរជាតិបានចុះផ្សាយអត្ថបទជាច្រើនវាយតម្លៃលទ្ធផលនៃការនាំចូលនិងនាំចេញរបស់វៀតណាម ដែលនាំមកនូវសញ្ញាវិជ្ជមានជាច្រើនសម្រាប់អាជីវកម្មនិងសេដ្ឋកិច្ចទាំងមូល។

ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មនៃការនាំចូល-នាំចេញទំនិញសរុបរបស់វៀតណាមឈានដល់ជាង ២៤០ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះអតិរេកពាណិជ្ជកម្មមានចំនួន ២,៥៣ ពាន់លានដុល្លារ។ គេហទំព័រសេដ្ឋកិច្ច TIMEVEST នៃប្រទេសស្វីស បានវាយតម្លៃថា ការនាំចូលនិងនាំចេញរបស់វៀតណាមបានបន្តកើនឡើងយ៉ាងខ្លាំងនៅក្នុងខែមេសា ក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងបានស្តារឡើងវិញយ៉ាងខ្លាំង។

ការនាំចេញអង្កររបស់វៀតណាមទៅកាន់អឺរ៉ុបបានបន្តកើនឡើងក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU និងវៀតណាម (EVFTA)។ ក្នុងអាស៊ាននៅមានចន្លោះច្រើនសម្រាប់ វៀតណាមក្នុងការនាំចេញអង្ករទៅកាន់ប្រទេសជិតខាង នោះគឺជាចំណងជើងនៃអត្ថបទមួយចុះផ្សាយដោយសារព័ត៌មាន EIN។

យោងតាមសារព័ត៌មាននិងអ្នកជំនាញអន្តរជាតិថា ជាមួយនឹងគោលនយោបាយបើកចំហរ និងការឆ្លើយតបប្រកបដោយភាពបត់បែន សកម្មភាពផលិតកម្មរបស់វៀតណាមកំពុងបន្តត្រូវបានផ្សព្វផ្សាយ ដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ។ នេះក៏ជាគន្លឹះមួយដើម្បីជួយវិស័យនាំចូលនាំចេញនិងការទាក់ទាញវិនិយោគពីបរទេសរបស់វៀតណាមបន្តកើនឡើងនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ