អ្នកជំនាញអាមេរិករិះគន់ឥរិយាបថបង្ខិតបង្ខំរបស់ចិននៅសមុទ្រខាងកើត

(VOVWORLD) - លោក Gregory B. Poling នាយកកម្មវិធីអាស៊ីអាគ្នេយ៍និងគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រអាស៊ី (AMTI) នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (AMTI) បានវាយតម្លៃថា ចិនកំពុងអនុវត្តយុទ្ធសាស្ត្ររយៈពេលយូរអង្វែងមួយនិងឥតប្រែប្រួលដើម្បីបង្ខិតបង្ខំឱ្យប្រទេសនានា លះបង់សិទ្ធិស្របច្បាប់របស់ខ្លួននៅសមុទ្រខាងកើត។
អ្នកជំនាញអាមេរិករិះគន់ឥរិយាបថបង្ខិតបង្ខំរបស់ចិននៅសមុទ្រខាងកើត - ảnh 1ប្រព័ន្ធនៃចង្កោមសេវាកម្មសេដ្ឋកិច្ច - វិទ្យាសាស្ត្រ - បច្ចេកទេស (ហៅកាត់ DK ១) មានទីតាំងនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខភាគខាងត្បូងនៃប្រទេសវៀតណាម (ប្រភព៖ TTXVN) 

ចំពោះមុខបម្រែបម្រួលដ៏តានតឹងនាពេលបច្ចុប្បន្ននេះនៅសមុទ្រខាងកើត ជាពិសេសបន្ទាប់ពីការដែល ចិនបានបញ្ចូននាវាស្ទង់ប្រេង  Haiyang-8  និងនាវាអមការពារចូលមកតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) មួយចំនួនរបស់វៀតណាមនោះ លោក Gregory B. Poling នាយកកម្មវិធីអាស៊ីអាគ្នេយ៍និងគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រអាស៊ី (AMTI) នៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (AMTI) បានវាយតម្លៃថា ចិនកំពុងអនុវត្តយុទ្ធសាស្ត្ររយៈពេលយូរអង្វែងមួយនិងឥតប្រែប្រួលដើម្បីបង្ខិតបង្ខំឱ្យប្រទេសនានា លះបង់សិទ្ធិស្របច្បាប់របស់ខ្លួននៅសមុទ្រខាងកើត។ ទង្វើនេះរបស់ចិនកំពុងក្លាយជាបញ្ហាប្រឈមខ្លាំងឡើង ខណៈពេលដែល ចិនបានដាក់ពង្រាយនាវាជាច្រើនទៀតនៅក្នុងសមុទ្រខាងកើតតែម្តង។ ក្នុងបរិបទនេះ អ្នកជំនាញ Poling បានផ្តល់អនុសាសន៍ សូមអោយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចាំបាច់ត្រូវបង្ហាញនូវទស្សនៈយ៉ាងច្បាស់លាស់ ក្នុងការការពារសិទ្ធិស្របច្បាប់ អនុ លោមតាមច្បាប់អន្តរជាតិ។

ចែករំលែកទស្សនៈដូចគ្នានឹងលោក Poling, លោកសាស្រ្តាចារ្យ Stein Tonnesson មកពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាព Oslo ក៏បានចាត់ទុកថា ការដែលចិនបានរារាំងប្រទេសនានា មិនអោយប្រតិបត្តិការ សកម្មភាពស្របច្បាប់នៅសមុទ្រខាងកើត ក៏ដូចជាការជ្រៀតជ្រែកក្នុងសកម្មភាពធ្វើអាជីវកម្មប្រេងឧស្ម័នរបស់វៀតណាម នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន មានលក្ខណៈជាប្រព័ន្ធ។ ហេតុដូច្នេះ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ចាំបាច់ត្រូវខិតខំប្រឹងប្រែងជួបសន្ទនា ដើម្បីឆ្ពោះទៅរកដំណោះស្រាយសមហេតុផលនិងជាក់ស្តែងជាង

ក្នុងពេលជាមួយគ្នានេះ លោកសាស្រ្តាចារ្យ Kavi Chongkittavorn នៃវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិនៃសាកលវិទ្យាល័យ Chulalongkorn (ថៃ) បានមានប្រសាស ន៍ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ រួមទាំងចាប់ផ្តើមអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០ -២០២១ វៀតណាមនឹងមានឋានៈខ្ពង់ខ្ពស់សម្រាប់ការជំរុញកិច្ចសន្ទនានិងចរចាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ