អ្នកជំនាញអាមេរិកវាយតម្លៃថា៖ ត្រូវការពេលវេលាជាច្រើនដើម្បីលុបបំបាត់សព្វាវុធនៅលើឧបទ្វីបកូរ៉េ

(VOVWORLD) -សន្និសីទកំពូលរវាងអាមេរិក និងកូរ៉េខាងជើងនៅសិង្ហបុរីបានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ហើយបើកចេញនូវកិច្ចសន្ទនាជាក់ស្ដែងរវាងប្រទេសទាំងពីរ ដើម្បីឆ្ពោះទៅគោលដៅនាំមកនូវសន្តិភាពនៅលើឧបទ្វីបកូរ៉េ ប៉ុន្តែដើម្បីសម្រេចបានដំណើរការលុបបំបាត់នុយក្លេអ៊ែរនៅលើ ឧបទ្វីបកូរ៉េ គឺត្រូវការពេលវេលាជាច្រើន។

 នេះគឺជាការអត្ថាធិប្បាយដែលត្រូវបាននាំចេញនៅក្នុងកិច្ចពិភាក្សាការងារមួយនៅ ញូវយ៉ករបស់អាមេរិកនាថ្ងៃទី ១៤ មិថុនា។ កិច្ចពិភាក្សានេះបានផ្តោតលើលទ្ធផលនសជំនួបជាប្រវត្តិសាស្ត្ររវាង ប្រធានាធិបតីលោក  Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un។ វាគ្មិនទាំងពីរនៅក្នុងកិច្ចពិភាក្សាការងារនេះគឺជាអ្នកជំនាញជើងចាស់អាមេរិកទទួលបន្ទុកបញ្ហាកូរ៉េខាងជើង គឺប្រធាន អង្គការ Mansfield លោក Frank Jannuzi និង នាយកប្រតិបត្តិនៃគណកម្មាធិការជាតិទទួលបន្ទុកកូរ៉េខាងជើង លោក Keith Luse៕

ប្រតិកម្មទៅវិញ

ផ្សេងៗ