អ្នកជំនាញអូស្ត្រាលី៖ សេដ្ឋកិច្ចវៀតណាមកំពុងងើបឡើងវិញ

(VOVWORLD) - សេដ្ឋកិច្ចវៀតណាមកំពុងងើបឡើងវិញ ហើយមានកំណើនខ្ពស់។ ការពិតជាក់ស្ដែងនេះ ត្រូវបានអ្នកជំនាញអន្តរជាតិទទួលស្គាល់ និងវាយតម្លៃខ្ពស់។ 
អ្នកជំនាញអូស្ត្រាលី៖ សេដ្ឋកិច្ចវៀតណាមកំពុងងើបឡើងវិញ - ảnh 1កំពង់ផែ Hai Phong ។ រូបថត៖ An Dang/VNA

នាពេលថ្មីៗនេះ វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលីបានចុះផ្សាយអត្ថបទសរសេររបស់លោកស្រី Suiwah Leung សាស្ត្រាចារ្យកិត្តិយសផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យជាតិអូស្ត្រាលី អំពីបញ្ហានេះ។

លោកស្រីសាស្ត្រាចារ្យ Suiwah Leung បានអះអាងថា ក្នុងឆ្នាំ ២០២២ ទោះបីជាមានផលប៉ះពាល់ពីស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោកក៏ដោយក៏សេដ្ឋកិច្ចវៀតណាមនៅតែស្ដារឡើងវិញយ៉ាងខ្លាំងក្លា ដោយផ្លាស់ប្តូរពីដំណាក់កាលសូន្យកូវីដ ១៩ ទៅជាការរៀនរស់ជាមួយជំងឺរាតត្បាតកូវីដ ១៩ ជាមួយកំណើនសេដ្ឋកិច្ច ៨,០២% គួរភ្ញាក់ផ្អើល។ អត្ថបទក៏បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបានបើកចំណាយថវិកាចំនួន ១០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលត្រឹមតែឆមាសទីមួយ ឆ្នាំ ២០២២ ប៉ុណ្នោះដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ។

ក្នុងឆ្នាំ២០២៣ លោកស្រីសាស្ត្រាចារ្យ Leung បានចាត់ទុកថា វៀតណាមអាចព្រឈមមុខនឹងបញ្ហាសាកល្បងដ៏ធំធេង ខណៈពេលដែលដៃគូពាណិជ្ជកម្មសំខាន់ៗចំនួនបីគឺសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិនប្រឈមមុខនឹងការលំបាកជាច្រើន។ ដូច្នេះ ប្រសិនបើវៀតណាមអាចរក្សាស្ថិរភាពហិរញ្ញវត្ថុ និងធានាបាននូវស្ថានភាពហិរញ្ញវត្ថុស្អាតស្អំនោះវៀតណាមនឹងទទួលបានអំណោយផលក្នុងការអនុវត្តគោលដៅកំណើនដែលបានដាក់ចេញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ