អ្នកជំនាញឥណ្ឌាវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចដ៏លេចធ្លោរបស់វៀតណាម ក្រោយ​ជំងឺកូវីដ-១៩

(VOVWORLD) - នៅថ្ងៃទី ២២ ខែមីនា គេហទំព័រ Moderndiplomacy.eu ដែលមានទីស្នាក់ការនៅអឺរ៉ុប បានចេញផ្សាយអត្ថបទវិភាគរបស់សាស្ត្រាចារ្យ Pankaj Jha នាយកមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងសន្តិសុខ (សាកលវិទ្យាល័យ Jindal Global នៃប្រទេសឥណ្ឌា) ស្តីពី "សមិទ្ធិផលលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម ក្រោយជំងឺរាតត្បាតកូវីដ-១៩។
អ្នកជំនាញឥណ្ឌាវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចដ៏លេចធ្លោរបស់វៀតណាម ក្រោយ​ជំងឺកូវីដ-១៩ - ảnh 1កំពង់ផែកុងតឺន័រអន្តរជាតិ Tan Cang Hai Phong។ (រូបថត៖ Minh Thu/TTXVN)

អត្ថបទនេះបានដកស្រង់របាយការណ៍ថ្មីបំផុតរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានព្យាករណ៍ថា កំណើន GDP ជាក់ស្តែងរបស់វៀតណាមក្នុងឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណថានឹងឈានដល់ ៦,២% ។ សន្ទស្សន៍នេះបានបង្ហាញថា សេដ្ឋកិច្ចវៀតណាមបានជៀសផុតពីនិន្នាការឱនភាពធម្មតានៅទូទាំងទីផ្សារអាស៊ី ហើយកំពុងបង្ហាញពីកំណើនល្អប្រសើរជាងកម្រិតមធ្យម។ យោងតាមអត្ថបទនេះ ជាមួយនឹងអត្រាអតិផរណាទាបជាង ៤% ប្រាកដណាស់ថា វៀតណាមមានសមត្ថភាពលេចចេញជាខឿនសេដ្ឋកិច្ចដ៏មានសក្តានុពលមួយនៅតំបន់អាស៊ី។ អត្ថបទនេះបានអះអាងថា វៀតណាមនឹងទទួលបានលទ្ធផលល្អប្រសើរ ដោយសារតែបរិយាកាសអាជីវកម្មត្រូវបានកែលម្អ សមត្ថភាពតភ្ជាប់ទីផ្សារ និងគុណសម្បត្តិជាងគូប្រជែងផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។ តាមការរំពឹងទុក វៀតណាមអាចមើលឃើញកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា និងម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពជាងក្នុងឆ្នាំ២០២៣នេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ