អ្នកជម្ងឺកូវីដ-១៩ចំនួន១.៥៤១នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយក្នុងថ្ងៃទី២១ ខែតុលា

(VOVWORLD) - ចំនួនករណីត្រូវបានព្យាបាលឲ្យជាសះស្បើយរហូតមកដល់បច្ចុប្បន្ននេះ គឺ៧៩៨.១២៤នាក់។

គិតចាប់ពីម៉ោង១៧ថ្ងៃទី២០ដល់ម៉ោងទី១៧ថ្ងៃទី២១ ខែតុលា វៀតណាមបានរកឃើញករណីឆ្លង កូវីដ-១៩ចំនួន៣.៦៣៦នាក់ ក្នុងនោះករណីនាំចូលចំនួន១៨នាក់និងករណីក្នុងប្រទេសចំនួន ៣.៦១៨នាក់នៅខេត្ត ក្រុងចំនួន៥០។ គិតត្រឹមពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបចំនួន៨៧៧.៥៣៧នាក់។

ក្នុងថ្ងៃទី២១ តុលា វៀតណាមមានអ្នកជម្ងឺចំនួន១.៥៤១នាក់បន្ថែមទៀតត្រូវបានប្រកាសបានជាសះស្បើយ។ ចំនួនករណីត្រូវបានព្យាបាលឲ្យជាសះស្បើយរហូតមកដល់បច្ចុប្បន្ននេះ គឺ៧៩៨.១២៤នាក់។ ក្នុងថ្ងៃដដែលក៏បានកត់ត្រាករណីស្លាប់ចំនួន៧១នាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ