អ្នកជម្ងឺកូវីដ-១៩ជាង៥ម៉ឺននាក់ត្រូវបានប្រកាសបានជាសះស្បើយក្នុងថ្ងៃទី២១ ធ្នូ
(VOVWORLD) - នាថ្ងៃដដែល មានអ្នកជម្ងឺបន្ថែម៥០.១៩១នាក់ត្រូវបានប្រកាសបានជាសះស្បើយ នាំឲ្យចំនួនករណីបានជាសះស្បើយសរុបឡើងដល់១.១៦០.០៩០ករណី។ ក្នុងថ្ងៃនេះដែរ បានកត់ត្រាករណីស្លាប់ចំនួន២៥០ ករណីបន្ថែមទៀត។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក វៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៦.៣២៥ករណី ក្នុងនោះមានករណីនាំចូលចំនួន៩។ គិតត្រឹមពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបចំនួន ១.៥៧១.៧៨០ករណី។
នាថ្ងៃដដែល មានអ្នកជម្ងឺបន្ថែម៥០.១៩១នាក់ត្រូវបានប្រកាសបានជាសះស្បើយ នាំឲ្យចំនួនករណីបានជាសះស្បើយសរុបឡើងដល់១.១៦០.០៩០ករណី។ ក្នុងថ្ងៃនេះដែរ បានកត់ត្រាករណីស្លាប់ចំនួន២៥០ ករណីបន្ថែមទៀត។
គិតត្រឹមរសៀលថ្ងៃទី២១ ខែធ្នូ វៀតណាមបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ចំនួនជាង១៤០លាន ៤សែនដូស។ បច្ចុប្បន្ននេះ អត្រាគ្របដណ្ដប់វ៉ាក់សាំងយ៉ាងហោចណាស់១ដូសសម្រេចបានជិត៩៧% និងអត្រាចាក់គ្រប់២ដូស សម្រេចបាន៨៣,៦%នៃចំនួនប្រជាជនអាយុ១៨ឆ្នាំឡើង៕