អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមឆ្លើយសំនួរស្ដីពីយន្តហោះម៉ាឡេស៊ីធ្លាក់នៅអ៊ុយក្រែន

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមឆ្លើយសំនួរស្ដីពីយន្តហោះម៉ាឡេស៊ីធ្លាក់នៅអ៊ុយក្រែន - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh (nguyentandung.org)

(VOV)_ឆ្លើយសំនួររបស់អ្នកយកព័ត៍មានស្ដីពីការដែល យន្តហោះMH17របស់
ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ត្រូវធ្លាក់នៅភាគខាងកើតអ៊ុយក្រែន នាថ្ងៃទី ១៨
 កក្កដា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានលើក
ច្បាស់ថា៖

        “ វៀតណាមសោស្ដាយយ៉ាងខ្លាំងក្លាដោយ​ទទួលបាន​ព័ត៍មានថា៖​ យន្តហោះ​មានស្លាក់លេខ MH17របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ជួបគ្រោះថ្នាក់​ធ្វើអោយមនុស្សជាច្រើននាក់ត្រូវស្លាប់។ យើងខ្ញុំ​សួមផ្ញើពាក្យរំលែក​​ទុក្ខដ៏ក្រៀម
ក្រំជាមួយ រដ្ឋាភិបាល ប្រជាជននៃបណ្ដាប្រទេស និង​គ្រួសារជនរងគ្រោះនានា។”

ក៏ក្នុងឱកាសនេះដែរ ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាលនិងក្រសួងការបរទេសវៀតណាម
បានផ្ញើសារទូរលេខរំលែកទុក្ខដល់ថ្នាក់ដឹកនាំកំពូលរបស់ម៉ាឡេស៊ី។

        នាថ្ងៃនេះដែរ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ក៏បានផ្ញើសារទូរលេខរំលែកទុក្ខដល់លោក Mark Rulte សមភាគីហូឡង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ