អ្នកនិពន្ធវៀតណាមពីរនាក់ ទទួលបានពានរង្វាន់អក្សរសាស្ត្រអាស៊ាន

(VOVWORLD) - ដោយសារតែស្ថានភាពជំងឺកូវីដ១៩ វិវឌ្ឍយ៉ាងស្មុគស្មាញ ពានរង្វាន់អក្សរសាស្ត្រអាស៊ានឆ្នាំ២០១៩ និងឆ្នាំ២០២០ ត្រូវបានបញ្ចូលរួមគ្នាតែម្តង។ 

យោងតាមព័ត៌មានពីសមាគមអ្នកនិពន្ធវៀតណាម អ្នកនិពន្ធចំនួនពីរនាក់ ត្រូវបានទទួលពានរង្វាន់អក្សរសាស្ត្រអាស៊ាន ដែលរៀបចំដោយរាជវង្សានុវង្សថៃ និងសមាគមអ្នកនិពន្ធថៃ សម្រាប់អ្នកនិពន្ធនិងអ្នកកវីឆ្នើម មកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ នោះគឺ អ្នកកវី Tran Quang Dao ទទួលបានពានរង្វាន់អក្សរសាស្ត្រអាស៊ានឆ្នាំ ២០១៩ ជាមួយសៀវភៅកំណាព្យ “Bay trong mo”(ហោះហើរក្នុងសុបិន)  និងអ្នកនិពន្ធ Vo Khac Nghiem បានទទួលពានរង្វាន់អក្សរសាស្ត្រអាស៊ានឆ្នាំ ២០២០ ជាមួយនឹងប្រលោមលោក “Thi Lo chinh danh”។

ដោយសារតែស្ថានភាពជំងឺកូវីដ១៩ វិវឌ្ឍយ៉ាងស្មុគស្មាញ ពានរង្វាន់អក្សរសាស្ត្រអាស៊ានឆ្នាំ២០១៩ និងឆ្នាំ២០២០ ត្រូវបានបញ្ចូលរួមគ្នាតែម្តង។ អ្នកនិពន្ធវៀតណាមទាំងពីររូបនឹងចូលរួមតាមអ៊ីនធឺរណែត ក្នុងពិធីប្រគល់ពានរង្វាន់អក្សរសាស្ត្រអាស៊ានឆ្នាំ ២០១៩-២០២០ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅដើមឆ្នាំ ២០២២ នៅទីក្រុងបាងកកប្រទេសថៃ។ នៅថ្ងៃទី ២៥ ខែកញ្ញា គណៈកម្មការរៀចំមានសកម្មភាពជួបប្រាស្រ័យតាមអ៊ីនធឺរណែតជាមួយអ្នកនិពន្ធ ដែលទទួលបានពានរង្វាន់។  ដូច្នោះ អ្នកនិពន្ធវៀតណាមពីរនាក់ រួមជាមួយអ្នកនិពន្ធដែលទទួលបានពានរង្វាន់ផ្សេងទៀត បានអានសម្រង់ក្នុងស្នាដៃរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ