អ្នកនេសាទវៀតណាមប្រឆាំងជំទាស់បទហាមនេសាទត្រីមិនសមហេតុសមផលរបស់ចិន

អ្នកនេសាទវៀតណាមប្រឆាំងជំទាស់បទហាមនេសាទត្រីមិនសមហេតុសមផលរបស់ចិន - ảnh 1
អ្នកនេសាទវៀតណាមប្រឆាំងជំទាស់បទហាមនេសាទត្រីមិនសមហេតុសមផលរបស់ចិន (VOV)


        Vovworld-ចំពោះការដែលចិនផ្សព្វផ្សាយបទហាមនេសាទត្រីនៅដំបន់​សមុទ្រ​
ខាងកើតចាប់ពីថ្ងៃទី១៦ឧសភាដល់ថ្ងៃទី១សីហា អ្នកនេសាទវៀតណាម​ជា​ច្រើន
បានឡើងសម្លេងប្រឆាំងជំទាស់និងអះអាងថានឹងបន្តច្បាមជាប់សមុទ្រ។ ប្រជាអ្នក
នេសាទអះអាងថា មិនចេញពីកន្លែងនេសាទត្រីប្រពៃណីរបស់​ជីដូន​ជីតាឡើយ។
អ្នកនេសាទ Le Van Hanh នៅស្រុក Ly Son ខេត្ត Quang Ngai បានឲ្យដឹងថា៖

        “ប្រជុំកោះនិងសមុទ្រនៅ Hoang Sa ជាអធិបតេយ្យភាពរបស់វៀតណាម យើង
ជាប្រជាជនវៀតណាមគឺយើងមានសិទ្ធិនេសាទត្រីនៅដំបន់សមុទ្រ​អធិបតេយ្យភាព
របស់ខ្លួន។ ពីច្រើនឆ្នាំមកចិនហាមឃាត់មិនមែនជាដោយឡែក​ឆ្នាំនេះឡើយ យើង
ជាអ្នកនេសាទវៀតណាមធ្វើសកម្មភាពនៅដំបន់សមុទ្រវៀត​ណាមគឺធ្វើសកម្មភាព
ធម្មតា។”

        ក្នុងប៉ុន្មានថ្ងៃនេះ នាវានេសាទត្រីរាប់រយរបស់ខេត្ត Khanh Hoa កំពុង​ត្រៀម​ខ្លួន
​ចេញទៅសមុទ្រច្បាមជាប់សមុទ្រ។ លោក Mai Thanh Phuc ប្រធាន​សហជីព​របរ
នេសាទត្រីឃុំ Phuoc Dong ទីក្រុង Nha Trang ប្រធានក្រុមនេសាទ Truong Sa ធំ បាន
ឲ្យដឹងថា៖

        “យើងខ្ញុំនៅតែបន្តច្បាមជាប់សមុទ្រយូរថ្ងៃដើម្បីផលិតកម្ម។ បទហាមឃាត់​របស់
ចិនចំពោះប្រជាអ្នកនេសាទយើងខ្ញុំគឺមោឃៈមិនសមហេតុសមផលពីព្រោះសមុទ្រ
របស់វៀតណាមហេតុអ្វីហាមដ៏មិនសមហេតុសមផលដូច្នេះ។ បណ្ដានាវា​បន្តចេញទៅ
សមុទ្រគ្មាននាវាណាសំរាកឡើយ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ