អ្នកបោះឆ្នោតជប៉ុនបានទៅបោះឆ្នោតព្រឹទ្ធសភា

(VOVWORLD) - ចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៨ យប់ នាថ្ងៃទី ២១ ខែកក្កដា អ្នកបោះឆ្នោតទូទាំងប្រទេសជប៉ុនបានទៅបោះឆ្នោតព្រឹទ្ធសភា ។
អ្នកបោះឆ្នោតជប៉ុនបានទៅបោះឆ្នោតព្រឹទ្ធសភា - ảnh 1 ទិដ្ឋភានៃកិច្ចប្រជុំនៅព្រឹទ្ធសភាជប៉ុននៅទីក្រុងតូក្យូ

នាបច្ចុប្បន្នព្រឹទ្ធសភាជប៉ុនមានសមាជិកចំនួន ២៤២ រូប ក្នុងនោះមានសមាជិកសភា ៥០% នឹងផុតអាណត្តិនៅថ្ងៃទី ២៨ ខែកក្កដាខាងមុខ។ យោងតាមច្បាប់ បោះឆ្នោតដែលធ្វើវិសោធនកម្ម ព្រឹទ្ធសភាត្រូវបានបំពេញបន្ថែមសមាជិកចំនួន ៦ រូបក្នុងពីរដំណាក់កាល ដែលក្នុងនោះមានសមាជិក៣រូបត្រូវបានជ្រើសរើសនៅក្នុងការបោះឆ្នោតនេះ។ នៅក្នុងការបោះឆ្នោតនេះ អ្នកបោះឆ្នោតជប៉ុននឹងបោះឆ្នោតជ្រើតាំងសមាជិកសភាចំនួន ១២៤ រូប។ មានបេក្ខជនចំនួន ៣៧០ រូបចូលរួមការរកសម្លែងឆ្នោត ដែលក្នុងនោះសមាជិការមានចំនួន ២៨,១% ដែលជាអត្រាខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមក។

គួរបញ្ជាក់ថាយោងតាមការស្ទង់មតិបានបង្ហាញថាសម្ព័ន្ធភាពចម្រុះដែលកាន់អំណាចរបស់នាយករដ្ឋមន្ត្រី លោក ស៊ីនហ្សូអាបេ គ្រោងនឹងទទួលបានសំឡេងឆ្នោតលើសលប់នៅក្នុងការបោះឆ្នោតនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ