អ្នកបោះឆ្នោតនៅទូទាំងប្រទេសវាយតំលៃខ្ពស់ចំពោះសម័យសួរដេញដោលនិងឆ្លើយការសួរដេញដោលនៃរដ្ឋសភា

(VOVworld) - នាព្រឹកថ្ងៃទី១៨ វិច្ឆិកា រដ្ឋសភាវៀតណាមបានបិទបញ្ចប់សម័យសួរ
ដេញដោលនិងឆ្លើយការសួរដេញដោលនៃសម័យប្រជុំលើកទី១០។ប្រធានរដ្ឋសភា
លោក Nguyen Sinh Hung និងនាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានបំភ្លឺរបាយ
ការណ៍ អធិប្បាយនិងឆ្លើយការសួរដេញដោលអំពីបញ្ហាមួយចំនួន ដែលសមាជិក
សមាជិកាសភានិងអ្នកបោះឆ្នោតនៅទូទាំងប្រទេសយកចិត្តទុកដាក់។តាមដាន
សម័យឆ្លើយការសួរដេញដោលរបស់នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung អ្នក
បោះឆ្នោត Hoang Van Lan នៅខេត្ត Kon Tum បានវាយ តំលៃថា៖
“ខ្ញុំឃើញថា លោកនាយករដ្ឋមន្រ្តីបាននិយាយយ៉ាងច្បាស់អំពីគោលមាគ៌ា អំពី
ទស្សនៈ អំពីទិសដៅភារកិច្ចចាប់តាំងពីពេលនេះរហូតដល់ឆ្នាំ២០២០ ឆ្នាំ២០៣០។
លោកបានបកស្រាយយ៉ាងច្បាស់លាស់អំពីបញ្ហាទំនាក់ទំនងរវាងវៀតណាមនិង
ចិន។ខ្ញុំសុំឲ្យរដ្ឋាភិបាលធ្វើការស្រាវជ្រាវលើទាំងគុណសម្បត្តិនិងគុណវិបត្តិព្រម
ទាំងពង្រឹងក្បាលម៉ាស៊ីនរដ្ឋាភិបាល ដើម្បីកសាង រក្សាសន្តិភាពរបស់វៀតណាម”។
អ្នកបោះឆ្នោតនៅទូទាំងប្រទេសវាយតំលៃខ្ពស់ចំពោះសម័យសួរដេញដោលនិងឆ្លើយការសួរដេញដោលនៃរដ្ឋសភា - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ឆ្លើយសំណួរសួរដេញដោលចំពោះមុខរដ្ឋសភា
(រូបថត៖thanhnien.com.vn)

អ្នកបោះឆ្នោតជាច្រើននាក់នៅខេត្ត Dak Nong ក៏បានវាយតំលៃខ្ពស់ចំពោះការ
ឆ្លើយសំណួរសួរដេញដោលរបស់ប្រធានរដ្ឋសភាលោក Nguyen Sinh Hung។អ្នក
បោះឆ្នោត Le Dinh Nhung បានសង្កត់ធ្ងន់ថា៖
“តាមរយៈការឆ្លើយសំណួរសួរដេញដោលរបស់លោកប្រធានរដ្ឋសភា Nguyen Sinh
 Hung ខ្ញុំឃើញថាលោកបានដាក់ចេញបញ្ហាយ៉ាងច្បាស់លាស់និងស្មោះត្រង់នៃ
វិស័យជាច្រើន។ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតចំពោះបញ្ហាចែងចែកជាន់ថ្នាក់និង
សិទ្ធិអំណាច។ដើម្បីដោះស្រាយបានបញ្ហានេះ តាមខ្ញុំថា ត្រូវលើកកំពស់ការជ្រើស
រើសនិងតែងតាំងកម្មាភិបាលដើម្បីមានការទទួលខុសត្រូវចំពោះការងារ ដែលត្រូវ
បានប្រគល់ជូន ហើយធ្វើយ៉ាងម៉េចដើម្បីលើកកំពស់គុណភាពនិងការទទួលខុស
ត្រូវរបស់កម្មាភិបាល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ