អ្នកបោះឆ្នោតប៉ូឡូញទៅបោះឆ្នោតប្រធានាធិបតីជុំទី ២

(VOVWORLD) - លទ្ធផលនៃការស្ទង់មតិនាពេលថ្មីៗនេះបានសរឲ្យឃើញថា៖ បេក្ខជនទាំងពីររូបទទួលបានសម្លេងគាំទ្រប្រហាក់ប្រហែលនឹងគ្នានៅជុំទី២ នៃការបោះឆ្នោត។

នាថ្ងៃទី ១២ ខែកក្កដា អ្នកបោះឆ្នោតប៉ូឡូញបានទៅបោះឆ្នោតជ្រើសតាំងប្រធានាធិបតីជុំទី ២ រវាងបេក្ខជនប្រធានាធិបតីលោក Andrzej Duda និងបេក្ខជនបក្សប្រឆាំងគឺលោក Rafal Trzaskowski។ នេះគឺជាការប្រកួតប្រជែងដ៏សំខាន់មួយសម្រាប់អនាគតរបស់រដ្ឋាភិបាលប៉ូឡូញនាពេលបច្ចុប្បន្ន ក្នុងបរិបទ ដែលគណបក្សកាន់អំណាចច្បាប់និងយុត្តិធម៌ (PiS) កំពុងពឹងផ្អែកលើប្រធានាធិបតី Andrzej Duda ដើម្បីធ្វើការអនុម័តលើគម្រោងច្បាប់ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។

លទ្ធផលនៃការស្ទង់មតិនាពេលថ្មីៗនេះបានសរឲ្យឃើញថា៖ បេក្ខជនទាំងពីររូបនេះទទួលបានសម្លេងគាំទ្រប្រហាក់ប្រហែលនឹងគ្នានៅជុំទី២ នៃការបោះឆ្នោត។ លទ្ធផលបឋមដំបូងត្រូវបានប្រកាសនៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ