អ្នកប្រដាល់វៀតណាមចំនួន ២២ នាក់ ចូលរួមពានរង្វាន់ជើងឯក Muay ពិភពលោកឆ្នាំ ២០២៤

(VOVWORLD) - ក្រុមជម្រើសជាតិ Muay វៀតណាមបានដាក់ចេញគោលដៅដណ្ដើមបានមេដាយមាសក្នុងការប្រកួតឆ្នាំនេះ។
អ្នកប្រដាល់វៀតណាមចំនួន ២២ នាក់ ចូលរួមពានរង្វាន់ជើងឯក Muay ពិភពលោកឆ្នាំ ២០២៤ - ảnh 1(រូបថត៖ VNA)

 

ក្រុមជម្រើសជាតិ Muay វៀតណាម ដែលមានអ្នកប្រដាល់ចំនួន ២២ នាក់នឹងចូលរួមពានរង្វាន់ជើងឯក Muay ពិភពលោកឆ្នាំ ២០២៤ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី ១០ ខែមិថុនានៅប្រទេសក្រិក។ សមាជិកក្រុមជម្រើសជាតិលើកនេះបានប្រមូលផ្ដុំកីឡាករជូរមុខរបស់ Muay វៀតណាមដូចជា៖ Nguyen Doan Long, Bui Hai Linh, Nguyen Thi Chieu, Hoang Dinh Manh, Pham Thi Diem Trang, Ly Dieu Phuoc, Huynh Ha Huu Hieu និង Nguyen Thi Phuong Hau។ ក្រុមជម្រើសជាតិ Muay វៀតណាមបានដាក់ចេញគោលដៅដណ្ដើមបានមេដាយមាសក្នុងការប្រកួតឆ្នាំនេះ។

សូមបញ្ជាក់ដែរថា ក្នុងការប្រកួតជើងឯកពិភពលោកឆ្នាំ ២០២២ ក្រុមជម្រើសជាតិ Muay វៀតណាមឈ្នះមេដាយសំរឹទ្ធចំនួន ៤ គ្រឿងដោយជាប់ចំណាត់ថ្នាក់ទី ២៩ លើតារាងលទ្ធផលសរុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ