អ្នកវិទូកូរ៉េខាងត្បូងមានសុទិដ្ឋិនិយមអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េ លើកទី ២

(VOVWORLD) - មុនកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េ លើកទី ២ នៅទីក្រុងហាណូយ អ្នកវិទូកូរ៉េខាងត្បូងជាច្រើន មានសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះលទ្ធផលនៃព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះ។
អ្នកវិទូកូរ៉េខាងត្បូងមានសុទិដ្ឋិនិយមអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េ លើកទី ២ - ảnh 1ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-Un ប្រធានាធិបតីអាមេរិក លោក Donald Trump 

សាស្ត្រាចារ្យបណ្ឌិត Lee Woong-Hyeon ជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យកូរ៉េខាងត្បូង និងជាប្រធានវិទ្យាស្ថានស្រាវជ្រាវភូមិសាស្ត្រ នយោបាយកូរ៉េខាងត្បូងបានឲ្យដឹងថា ទោះបីជាភាគីទាំងពីរមិនអាចដោះស្រាយរាល់ការខ្វែងគំនិតទាំងស្រុងក៏ដោយ ប៉ុន្តែភាគីទាំងពីរនឹងសម្រេចបានកិច្ចព្រមព្រៀងមួយចំនួនក្នុងបញ្ហានានាផងដែរ ក្នុងនោះមានបញ្ហាកូរ៉េខាងជើងលើកឡើងកាលកំណត់នៃការរំលាយអាវុធនុយក្លេអ៊ែរ ហើយអាមេរិកបានដកចេញនូវបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយផ្នែកទៅលើកូរ៉េខាងជើងផងដែរ។ សាស្ត្រាចារ្យ Lee ក៏បានព្យាករណ៍ថា ភាគីទាំងពីរនឹងចេញសេចក្តីថ្លែងការណ៍នយោបាយស្តីពីការបញ្ចប់សង្គ្រាមកូរ៉េ (1950-1953) ប៉ុន្តែនោះមិនមែនជាសេចក្តីថ្លែងការណ៍មានលក្ខណៈគតិយុត្តិនោះទេ។ គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងរវាងអាមេ  រិកនិងកូរ៉េខាងជើង នៅប្រទេសសិង្ហបុរីកាលពីខែមិថុនាឆ្នាំ ២០១៨ ស.ប.ប កូរ៉េ បានឯកភាពរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុងដើម្បីប្តូរយកនូវការធានាសន្តិសុខពីប្រទេសអាមេរិកវិញ។ ភាគីទាំងពីរក៏បានសន្យារួមគ្នាបង្កើតទំនាក់ទំនងថ្មីព្រមទាំង រួមគ្នាកសាងខឿនសន្តិភាព ស្ថិរភាពនិងយូរអង្វែងនៅឧបទ្វីបកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ