អ្នកវិទ្យាសាស្ត្រកម្ពុជាបដិសេធពាក្យសំដីខុសឆ្គងរបស់គណៈបក្សប្រឆាំងស្តីពីបញ្ហាព្រំដែនជាមួយវៀតណាម


អ្នកវិទ្យាសាស្ត្រកម្ពុជាបដិសេធពាក្យសំដីខុសឆ្គងរបស់គណៈបក្សប្រឆាំងស្តីពីបញ្ហាព្រំដែនជាមួយវៀតណាម - ảnh 1
អ្នកវិទ្យាសាស្ត្រកម្ពុជាបដិសេធពាក្យសំដីខុសឆ្គងរបស់គណៈបក្សប្រឆាំងស្តីពីបញ្ហាព្រំដែនជាមួយវៀតណាម (Image: VNA)

(VOVworld) - នាព្រឹកថ្ងៃទី ៤ កុម្ភៈ នៅសន្និសីទកាសែតដែលបានប្រព្រឹត្តទៅនៅ
រាជបណ្ឌិតសភាកម្ពុជា បណ្ឌិតនិងជាប្រធានក្រុមស្រាវជ្រាវបញ្ហាព្រំដែនរវាងកម្ពុជា
និងវៀតណាម លោក សុខ ទូច បានបដិសេធរាល់ពាក្យសំដីខុសឆ្គង របស់គណៈ
បក្សប្រឆាំងកម្ពុជាទាក់ទិនដល់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ហើយរិះគន់
សមាជិកសភានៃគណៈបក្សប្រឆាំងមួយចំនួនដែលឆ្លៀតបញ្ហានេះជាបាយកល
នយោបាយ។ បណ្ឌិត សុខ ទូច បានឲ្យដឹងថា៖ ក្នុងរយៈពេល ៧​ ខែ កន្លងទៅ
ក្រុមស្រាវជ្រាវរបស់លោកបានដំណើការស្រាវជ្រាវខ្សែព្រំដែនចំនួន ៥០០
គីឡូម៉េត្រនៅខេត្ត កំពត ខេត្ត កណ្ដាល ខេត្ត ស្វាយរៀង និងខេត្ត ត្បូង​ឃ្មុំ។ នេះ
គឺជាផ្នែកមួយនៃសំណង់ស្រាវជ្រាវស្តីពីបញ្ហាព្រំដែនដឹកនាំដោយបណ្ឌិត សុខ
 ទូច ដែលគ្រោងនឹងសម្រេចនិងប្រកាសលទ្ធផលចុងក្រោយនាឆ្នាំ ២០១៧។
តាមបណ្ឌិត សុខ ទូច ក្នុងដំណើរការខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនលើដី
គោកជាមួយវៀតណាម រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តតាមច្បាប់ជាតិនិង
អន្តរជាតិ។ ឆ្លើយ សំណួររបស់អ្នកយកព័ត៌មាននៅសន្និសីទកាសែតស្តីពីការ
ដែល៖ កម្ពុជាឬ វៀតណាមមានផលប្រយោជន៍ក្នុងការឃខ័ណ្ឌសីមានិងបោះ
បង្គោងនោះ? លោក សុខ ទូច បានចាត់ទុកថា៖ គ្មានភាគីណាមួយទទួលបាន
ផលប្រយោជន៍ទេនិងគ្មានភាគីណាមួយត្រូវបានខាតបងដែរ។មានបង្គោលមួយ
ចំនួនត្រូវបានបោះនៅកម្ពុជានិងមានបង្គោលមួយចំនួនត្រូវបានបោះនៅ
វៀតណាមផងដែរ។នេះគឺជាសកម្មភាពដែលប្រទេសទាំងពីរអនុវត្តតាម
កិច្ចព្រមព្រៀងមួយប្តូរមួយក្នុងដំណើការខ័ណ្ឌសីមាហើយគ្មានល្វីខុសឆ្គងទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ