អ្នកវិទ្យាសាស្ត្របញ្ជាក់ពីប្រសិទ្ធភាពនៃការពាក់ម៉ាស់សម្រាប់បង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ New South Wales (អូស្ត្រាលី) បានអះអាងថា ម៉ាស់គឺជាឧបករណ៍ដែលមានប្រសិទ្ធភាពបំផុតក្នុងការរាំងស្កាត់ការឆ្លងវីរុស SARS-CoV-2 ដែលបណ្តាលឱ្យរលាកផ្លូវដង្ហើមកូវីដ ១៩។ 
 អ្នកវិទ្យាសាស្ត្របញ្ជាក់ពីប្រសិទ្ធភាពនៃការពាក់ម៉ាស់សម្រាប់បង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ប្រជាជនតម្រង់ជួរសម្រាប់រង់ចាំការធ្វើតេស្ត កូវីដ ១៩ នៅទីក្រុងមែលប៊ននៃប្រទេសអូស្ត្រាលី ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០ (រូបថតៈ TTXVN))

លទ្ធផលនៃការស្រាវជ្រាវ បង្ហាញថា ម៉ាស់សម្រាប់វះកាត់ មានបីស្រទាប់ គឺជាមធ្យោបាយបង្ការដ៏មានប្រសិទ្ធ ភាពបំផុត សូម្បីតែម៉ាស់តែមួយស្រទាប់ក៏អាចកាត់បន្ថយ ការរាល ដាល តាមដំណក់ទឹកខ្ទាតផងដែរ។

ដោយបារម្ភថា ការផ្ទុះឡើងវិញជំងឺរាតត្បាត ប្រទេសជាច្រើនកំពុងអនុវត្តបទបញ្ជាឲ្យពាក់ម៉ាស់ នៅតាមទីសាធារណៈ ដើម្បីការពារការឆ្លងរាលដាលនៃវីរុស SARS-CoV-2។ នៅថ្ងៃទី ២៨ ខែកក្កដា រដ្ឋាភិបាលទីក្រុងម៉ាឌ្រីដ នៃប្រទេសអេស្ប៉ាញបានប្រកាសថា នឹងចេញបទបញ្ជាឲ្យពាក់ម៉ាស់ដោយចាប់បង្ខំ ដើម្បីទប់ស្កាត់ជំងឺរាតត្បាត។

ក្នុងថ្ងៃដដែលក្រិកបានប្រកាសចាប់ពីថ្ងៃទី ២៩ ខែកក្កដា នឹងត្រូវពាក់ម៉ាស់តាមទីសាធារណៈ។ កាលពី ១០ ថ្ងៃមុន ប្រទេសអឺរ៉ុបនេះក៏បានចេញបទបញ្ជាឲ្យពាក់ម៉ាស់ដោយចាប់បង្ខំនៅតាមផ្សារទំនើបនិងតាមមធ្យោ បាយដឹកជញ្ជូនសាធារណៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ