អ្នកវិទ្យាសាស្ត្រវៀតណាមត្រូវបានលើកដម្កើងនៅសាលាសភាបណ្ឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាសហព័ន្ធរុស្ស៊ី

អ្នកវិទ្យាសាស្ត្រវៀតណាមត្រូវបានលើកដម្កើងនៅសាលាសភាបណ្ឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាសហព័ន្ធរុស្ស៊ី - ảnh 1
អ្នកវិទ្យាសាស្ត្រវៀតណាមត្រូវបានលើកដម្កើងនៅសាលាសភាបណ្ឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាសហព័ន្ធរុស្ស៊ី (VOV)

        Vovworld-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅ​សហព័ន្ធ​
រុស្ស៊ី នាថ្ងៃទី១៧កុម្ភៈ ដោយមានអត្រាសន្លឹកឆ្នោតពេញលេញ អ្នកវិទ្យាសាស្ត្រ​
វៀតណាម​សាស្ត្រាចារ្សបណ្ឌិតវិទ្យាសាស្ត្រ Nguyen Quoc Sy ត្រូវបានជ្រើស​រើស
​ជាសមាជិកនៃសាលាសភាបណ្ឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាសហព័ន្ធរុស្ស៊ី។ លោក
Nguyen Quoc Sy កើតឆ្នាំ១៩៦៧នាបច្ចុប្បន្នជាប្រធានដេប៉ាទីម៉ង់​ថាមពូល Plasma មហាវិទ្យាល័យថាមពូលជាតិរុស្ស៊ី (MEI)។ ថ្លែងមតិនៅ​ឱកាស​នេះ ប្រធានសាលា
សភាបណ្ឌិតវិទ្យាសាស្ត្របច្ចេកទេសអគ្គិសនី​សហព័ន្ធ​រុស្ស៊ីលោក Pavel Butyril បាន
ឲ្យដឹងថា៖

        “ក្នុងជីវិតធ្វើការងារវិទ្យាសាស្ត្រ ខ្ញុំមានចំណាប់អារម្មណ៍ចំពោះអ្នក​វិទ្យាសាស្ត្រ
​វៀតណាមក៏ដូចជានិស្សិតដែលយើងខ្ញុំជួយឧបត្ថម្ភបណ្ដុះ​បណ្ដាល។ គេជាអ្នក
វិទ្យាសាស្ត្រឧស្សាព្យាយាមមានវិន័យខ្ពស់។​ ចំពោះ​បុគ្គល​លោក Nguyen Quoc Sy
គាត់ជាអ្នកឆ្លាតដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ