អនុគណៈកម្មាធិការរៀបចំកម្មាភិបាលនិងដោះស្រាយការប្តឹងតវ៉ា-ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ

អនុគណៈកម្មាធិការរៀបចំកម្មាភិបាលនិងដោះស្រាយការប្តឹងតវ៉ា-ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ  - ảnh 1
អនុគណៈកម្មាធិការរៀបចំកម្មាភិបាលនិងដោះស្រាយការប្តឹងតវ៉ា-ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិរៀបចំកិច្ចប្រជុំបំរុង

(VOV)_នាព្រឹកថ្ងៃទី៧ មិថុនា អនុគណៈកម្មាធិការរៀបចំកម្មាភិបាល និងដោះ
ស្រាយការប្តឹងតវ៉ា-ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិបានដំណើ​ការកិច្ច​ប្រជុំ​​បំរុង
ដើម្បីត្រៀមរៀបចំ​ខ្លឹមសារនានាសំរាប់កិច្ចប្រជុំលើកទី៦ របស់ក្រុម​ប្រឹក្សារៀបចំការ
បោះឆ្នោតជាតិ នឹងប្រព្រឹត្តទៅនាថ្ងៃទី៨មិថុនា។ នៅទីនេះ បណ្ដាអង្គសន្និសីទពិភាក្សា
អំពីពង្រាងឯកសារបូកសរុបការបោះឆ្នោតសមាជិកសភា ​នីតិ​កាលទី១៤ សេចក្ដីស
ម្រេចចិត្តប្រកាសលទ្ធផលបោះឆ្នោត និងបញ្ជីឈ្មោះ​អ្នកជាប់​ឆ្នោតជាសមាជិកសភា 
នីតិកាលទី១៤។ ថ្លែងមតិនៅទីនេះ លោក Phung Quoc Hien អនុប្រធានរដ្ឋសភា និង
ជាប្រធានអនុគណៈកម្មាធិការរៀបចំ​កម្មាភិបាល និងដោះ​ស្រាយការប្តឹងតវ៉ា បាន
អោយដឹងថា៖ បន្ទាប់ពីពេលប្រកាសលទ្ធផលការបោះឆ្នោត ​និងបញ្ជីឈ្មោះអ្នកជាប់
ឆ្នោតជាសមាជិកសភា នីតិកាលទី១៤អនុគណៈកម្មាធិការ​នឹងបន្តពិនិត្យមើល ដោះ
ស្រាយការប្តឹងតវ៉ាដែលទាក់​ទិន​ដល់លទ្ធផលបោះឆ្នោត​សមាជិកសភានីតិកាលទី១៤
(ប្រសិនបើមាន) ជួយ​ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ​ ពិនិត្យមើកអត្តចរិតរបស់
អ្នកជាប់ឆ្នោតជាសមាជិកសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ