អន្តរជាតិខិតខំប្រឹងប្រែងដើម្បីបន្ធូស្រាលភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន

(VOVWORLD) - នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសហភាពអឺរ៉ុបបានអំពាវនាវឲ្យមានការអនុវត្តបទឈប់បាញ់រវាងអ៊ីស្រាអែលនិងចលនាហាម៉ាសរបស់ប៉ាឡេស្ទីន ព្រមទាំងអះអាងថា នឹងបង្កើនសកម្មភាពផ្តល់ជំនួយសម្រាប់តំបន់ហ្គាហ្សា។
អន្តរជាតិខិតខំប្រឹងប្រែងដើម្បីបន្ធូស្រាលភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន - ảnh 1មូលដ្ឋានសន្តិសុខនៃចលនាហាម៉ាសអ៊ីស្លាមត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល  (រូបថត៖ Reuters)

នៅក្នុងកិច្ចប្រជុំត្រីភាគីតាមប្រព័ន្ធវីដេអូ នាថ្ងៃទី ១៨ ខែឧសភា ប្រធានាធិបតីបារាំង Emmanuel Macron បានរួមជាមួយប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi និងស្តេច ហ្ស៊កដានី Abdullad ទី ២ បានយល់ព្រម ជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) អនុម័តលើសេចក្តីសម្រេចចិត្តដោយអំពាវនាវឲ្យមានបទឈប់បាញ់ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីស្រាអែលនិងចលនាហាម៉ាសរបស់ប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាបច្ចុប្បន្ន។

ខ្លឹមសារសំខាន់នៃសេចក្តីសម្រេចចិត្ត នោះគឺបញ្ចប់ភ្លាមមួយរំពេកនូវសកម្មភាពបាញ់ផ្លោង អនុវត្តបទឈប់បាញ់គ្នាហើយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែពិភាក្សាលើបញ្ហាទាំងនេះ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសហភាពអឺរ៉ុបបានអំពាវនាវឲ្យមានការអនុវត្តបទឈប់បាញ់រវាងអ៊ីស្រាអែលនិងចលនាហាម៉ាសរបស់ប៉ាឡេស្ទីន ព្រមទាំងអះអាងថា នឹងបង្កើនសកម្មភាពផ្តល់ជំនួយសម្រាប់តំបន់ហ្គាហ្សា។ លើកលែងតែប្រទេសហុងគ្រី រដ្ឋមន្រ្តីការបរទេសនៃប្រទេសចំនួន ២៦ ដែលនៅសល់ នៅតែប្តេជ្ញាថា សហភាពអឺរ៉ុប (EU) នឹងសម្របសម្រួលជាមួយអាមេរិក រុស្ស៊ីនិងអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការសន្តិភាពមជ្ឈឹមបូព៌ាឡើងវិញ សំដៅដោះស្រាយដល់ឬសគល់ស្ថានភាពអំពើហឹង្សា។

នៅក្នុងសេចក្តីថ្លែងមួយនៅថ្ងៃទី ១៨ ខែឧសភា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានអំពាវនាវឲ្យសហរដ្ឋអាមេរិកប្រកាន់ទំនួលខុសត្រូវរបស់ខ្លួនក្នុងជម្លោះអ៊ីស្រាអែល - ប៉ាឡេស្ទីន និងគាំទ្រក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបំពេញតួនាទីរបស់ខ្លួនក្នុងការជំរុញដោះស្រាយស្ថានការណ៍ ស្តារភាពជឿជាក់និងដំណោះស្រាយនយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ