អន្តរជាតិ​គាំទ្រ​ដំណើរ​អន្តរកាល​ក្នុងប្រទេសស៊ីរី

(VOVWORLD) -  ក្រុមប្រទេសឧស្សាហកម្មឈានមុខនៅលើពិភពលោក (G7) កាលពីថ្ងៃទី ១២ ខែធ្នូ បានប្រកាសត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រដំណើរអន្តរកាលនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការបះបោរដែលបានផ្តួលរំលំរបបកាន់អំណាចនៅក្នុងប្រទេសនេះ។

សេចក្តីប្រកាសបានបញ្ជាក់ថា សមាជិក G៧ បានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់ដំណើរការអន្តរកាល ដើម្បីនាំមកនូវអភិបាលកិច្ចមិនប្រកាន់ជាតិសាសន៍ ទូលំទូលាយ និងគួរឲ្យជឿទុកចិត្តបាននៅក្នុងប្រទេសស៊ីរី។ យោងតាម G៧ ដំណើរការអន្តរកាលនយោបាយនៅប្រទេសស៊ីរីត្រូវធានាការការពារគោលការណ៍ច្បាប់ សិទ្ធិមនុស្សជាទូទៅ រួមទាំងសិទ្ធិរបស់ស្ត្រី និងការពារជនស៊ីរីទាំងអស់។ G៧ ក៏បានសន្យាថា នឹងសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋាភិបាលនាពេលអនាគតដែលបានបង្កើតឡើងនៅក្នុងប្រទេសស៊ីរី ប្រសិនបើក្បាលម៉ាស៊ីនកាន់អំណាចនេះបំពេញតាមស្តង់ដារនិងជាលទ្ធផលនៃដំណើរការអន្តរកាល។ G៧ ក៏អំពាវនាវឱ្យភាគីទាំងអស់ ការពារបូរណភាពជាតិ និងឯកភាពជាតិរបស់ប្រទេសស៊ីរី ព្រមទាំងគោរពឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសស៊ីរីផងដែរ។

អន្តរជាតិ​គាំទ្រ​ដំណើរ​អន្តរកាល​ក្នុងប្រទេសស៊ីរី - ảnh 1មនុស្សម្នានៅផ្សារមួយក្នុងទីក្រុង Hama ប្រទេសស៊ីរី។ រូបថត៖ THX/TTXVN

មុននោះ ប្រទេសជាច្រើនងតំបន់ និងអន្តរជាតិក៏បានប្រកាសគាំទ្រដល់ដំណើរការអន្តរកាលនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីក្រុមឧទ្ទាមបានចូលដល់រដ្ឋធានី Damascus និងបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar Al Assad នៅព្រឹកថ្ងៃទី ៨ ខែធ្នូ។ បណ្តាប្រទេសក៏បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ គោរពស្វ័យភាព ឯកភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ