អន្តរជាតិវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមរៀបចំកិច្ចប្រជុំស្តីពីគ្រាប់បែកមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម

(VOVWORLD) - យោងតាមប្រធានទីភ្នាក់ងារសកម្មភាពគ្រាប់បែកមីននៃអង្គការសហប្រជាជាតិរូបនេះ វៀតណាមគឺជាប្រទេសមួយដែលមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាគ្រាប់បែកមីន ដូច្នេះវៀតណាមមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការជួយសហគមន៍អន្តរជាតិ។      
អន្តរជាតិវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមរៀបចំកិច្ចប្រជុំស្តីពីគ្រាប់បែកមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម - ảnh 1រដ្ឋមន្រ្តីការបរទេសលោក Bui Thanh Son បានអញ្ជើញជាអធិបតីក្នុងកិច្ចពិភាក្សាបើកថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្រោមប្រធានបទ “ជំនះនូវផលវិបាកនៃគ្រាប់បែកមីននិងការថែរក្សាសន្តិភាពប្រកបដោយចីរភាព៖ ការពង្រឹងភាពស្អិតរមួតដើម្បីប្រសិទ្ធភាពជាង” (រូបថត៖ TTXVN)

អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអង្គការសហប្រជាជាតិបានជួបសម្ភាសប្រធាន ទីភ្នាក់ងារសកម្មភាពគ្រាប់បែកមីននៃអង្គការសហប្រជាជាតិ (UNMAS) លោកស្រី Ilene Cohn និងប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍អៀរឡង់ប្រចាំនៅអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត Geraldine Byrne Nason នាឱកាស វៀតណាមបញ្ចប់ដំណែងប្រធាននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិខែមេសាឆ្នាំ ២០២១។

យោងតាមលោកស្រី Ilene Cohn វៀតណាមបានរៀបចំសម័យប្រជុំស្តីពីគ្រាប់បែកមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាមនៅវេលាត្រឹមត្រូវណាស់។ ក្នុងបរិបទដែលការគំរាមកំហែងពីគ្រាប់មីននៅតែមាន ហើយនៅតែបន្តគំរាមកំហែងដល់ប្រជាជននៅជុំវិញពិភពលោក លោកស្រី Ilene Cohn បាននិយាយថា ក្រុមប្រឹក្សាសន្តិសុខគួរតែផ្តល់អាទិភាពដល់បញ្ហានេះនៅក្នុងរបៀបវារៈ។ យោងតាមប្រធានទីភ្នាក់ងារសកម្ម ភាពគ្រាប់បែកមីននៃអង្គការសហប្រជាជាតិរូបនេះ វៀតណាមគឺជាប្រទេសមួយដែលមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាគ្រាប់បែកមីន ដូច្នេះវៀតណាមមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការជួយសហគមន៍អន្តរជាតិ។ ដោយលើកឡើងពីបញ្ហានេះ ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍របស់អៀរ ឡង់ប្រចាំនៅអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតលោកស្រី Geraldine Byrne Nason បានសង្កត់ធ្ងន់ថាបញ្ហាគ្រាប់បែកមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម មិនត្រឹមតែជារឿងរ៉ាវពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែវានៅតែមានសព្វថ្ងៃនេះនៅជុំវិញពិភពលោក។ ដូច្នេះសម័យប្រជុំស្តីអំពីគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម ដែលត្រូវបានលើកឡើងដោយវៀតណាម “បានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមដែលពិភពលោកទាំងមូលកំពុងប្រឈម”។ យោងតាមលោកស្រី Geraldine Byrne Nason អៀរឡង់មានទំនាក់ទំនងការទូតជាមួយវៀតណាមរយៈពេល ២៥ ឆ្នាំ ហើយតែងតែគាំទ្រវៀតណាមក្នុងការដោះស្រាយបញ្ហាមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកបន្ទាប់ពីសង្គ្រាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ