អនុប្រធានាធិបតីប្រេស៊ីលអញ្ជើញទទួលជួបអនុប្រធានរដ្ឋសភាវៀតណាម

(VOVWORLD) - នៅជំនួបនេះ លោក Hamilton Mourao បានសង្កត់ធ្ងន់ថា ប្រេស៊ីលជា និច្ចកាលចាត់ទុកវៀតណាមជាដៃគូគួរអោយជឿទុកចិត្ត ហើយផ្ដល់អាទិភាពក្នុង គោលនយោបាយកិច្ចការបរទេសចំពោះវៀតណាម ព្រមទាំងសម្ដែងនូវក្ដីសង្ឃឹម ថា ភាគីទាំងពីរនឹងបន្តខិតខំប្រឹងប្រែងដើម្បីជំរុញការវិនិយោគទ្វេភាគីក៏ដូចជា បើកទូលាយមុខទំនិញនាំចូលរបស់គ្នាទៅវិញទៅមកផងដែរ។
អនុប្រធានាធិបតីប្រេស៊ីលអញ្ជើញទទួលជួបអនុប្រធានរដ្ឋសភាវៀតណាម - ảnh 1 អនុប្រធានាធិបតីលោក Hamilton Mourao (ខាងលើ) ទទួលជួបគណៈប្រតិភូវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Uong Chu Luu

នាថ្ងៃទី២២ ខែមេសា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅប្រេស៊ីល គណៈប្រតិភូរដ្ឋសភា វៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Uong Chu Luu បានទៅជួបសម្ដែងការគួរសមអនុប្រធានាធិបតីលោក Hamilton Mourao។ នៅជំនួបនេះ លោក Hamilton Mourao បានសង្កត់ធ្ងន់ថា ប្រេស៊ីលជា និច្ចកាលចាត់ទុកវៀតណាមជាដៃគូគួរអោយជឿទុកចិត្ត ហើយផ្ដល់អាទិភាពក្នុង គោលនយោបាយកិច្ចការបរទេសចំពោះវៀតណាម ព្រមទាំងសម្ដែងនូវក្ដីសង្ឃឹម ថា ភាគីទាំងពីរនឹងបន្តខិតខំប្រឹងប្រែងដើម្បីជំរុញការវិនិយោគទ្វេភាគីក៏ដូចជា បើកទូលាយមុខទំនិញនាំចូលរបស់គ្នាទៅវិញទៅមកផងដែរ។ ជាការឆ្លើយតប អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានសង្កត់ធ្ងន់ថា ប្រេស៊ីល ជានិច្ចកាលជាដៃគូសំខាន់ជួរមុខរបស់វៀតណាមនៅតំបន់អាមេរិកឡាទីន ព្រម ទាំងអះអាងថា វៀតណាមគាំទ្រប្រេស៊ីលចូលរួមក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិនាពេលដែលស្ថាប័ននេះត្រូវបានបើកទូលាយ ហើយថ្លែងអំណរគុណ ចំពោះប្រេស៊ីលដែលបានគាំទ្រវៀត ណាមឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃស្ថាប័ននេះសម្រាប់អាណត្តិ២០២០-២០២១ ផងដែរ។

        នាថ្ងៃដដែល នៅក្នុងជំនួបធ្វើការជាមួយអនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu អភិបាលស្ដីទីនៃរដ្ឋ Brasilia លោក Paco Britto បាន សង្កត់ធ្ងន់លើការយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបតិ្តការលើវិស័យវប្បធម៌ សេដ្ឋកិច្ចនិងកីឡាជាមួយទីក្រុងនានារបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ