អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី

(VOVWORLD) - តុលាការធម្មនុញ្ញនៃតុលាការកំពូលនៃប្រទេសវេណេស៊ុយអេឡានាថ្ងៃទី ៣ ខែមករា បានតែងតាំងអនុប្រធានាធិបតី លោកស្រី Delcy Rodríguez ឱ្យទទួលតួនាទីជាប្រធានាធិបតីស្តីទីបន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតី Nicolás Maduro ក្នុងប្រតិបត្តិការយោធារបស់កងកម្លាំងអាមេរិក។

អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ត្រូវបានតែងតាំងជាប្រធានាធិបតីស្តីទី - ảnh 1អនុប្រធានាធិបតីវេណេស៊ុយអេឡា និងជារដ្ឋមន្ត្រីក្រសួងប្រេង លោកស្រី Delcy Rodriguez ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ (រូបថត៖ REUTERS/Leonardo Fernandez Viloria)

តុលាការធម្មនុញ្ញបានបញ្ជាក់ថា ការចូលកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋបូលីវ៉ារៀវេណេស៊ុយអេឡា របស់លោកស្រី Rodríguez មានគោលបំណងធានានូវនិរន្តរភាពផ្នែករដ្ឋបាល និងការពារជាតិគ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិ។

យោងតាមលោកស្រី Rodriguez គោលដៅនៃប្រតិបត្តិការរបស់សហរដ្ឋ អាមេរិកគឺ "រដ្ឋប្រហារ និងដណ្តើមយកធនធានធម្មជាតិ" នៅវេណេស៊ុយអេឡា។ លោកស្រីបានសង្កត់ធ្ងន់ថា៖ "យើងត្រៀមខ្លួនរួចជាស្រេចដើម្បីការពារប្រទេសវេណេស៊ុយអេឡា ត្រៀមខ្លួនរួចជាស្រេចដើម្បីការពារធនធានធម្មជាតិរបស់យើង"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ