អនុប្រធានាធិបតីអាមេរិកទៅបំពេញទស្សនកិច្ចដោយចៃដន្យនៅអាហ្គានីស្ថាន

(VOVWORLD) - នាថ្ងៃទី២១ ធ្នូ អនុប្រធានាធិបតីអាមេរិកលោក Mike

Pence បានទៅបំពេញ ទស្សនកិច្ចមិនជូនដំណឹងជាមុននៅអាហ្គានីស្ថាន

ដើម្បីជួបថ្នាក់ដឹកនាំប្រទេស អាស៊ីនិរតីនេះ ព្រមទាំងសង្កត់ធ្ងន់ទៅលើ

ការសន្យារបស់អាមេរិក ក្រោយរយៈ ពេល៤ខែចាប់ពីពេលប្រធានាធិបតី

លោក Donald Trump យល់ស្របជំរុញខ្លាំង យុទ្ធនាការយោធាប្រឆាំង

កម្លាំងតាលីបង់។

អនុប្រធានាធិបតីអាមេរិកទៅបំពេញទស្សនកិច្ចដោយចៃដន្យនៅអាហ្គានីស្ថាន - ảnh 1 អនុប្រធានាធិបតីលោក Pence (ខាងឆ្វេង) បានជួបសន្ទនាជាមួយប្រធានាធិបតី អាហ្គានីស្ថានលោក Ashraf Ghani (រូបថត៖ AFP/TTXVN)

 នៅរដ្ឋធានី Kabul អនុប្រធានាធិបតីលោក Pence បានជួបសន្ទនាជាមួយប្រធានាធិបតី

អាហ្គានីស្ថានលោក Ashraf Ghani និងមន្ត្រីប្រតិបត្តិជាន់ខ្ពស់របស់អាហ្គានីស្ថានលោក Abdullah

Abdullah។ លោក Pence សង្ឃឹមថា វត្តមានរបស់លោកនៅប្រទេសនេះជាភស្តុតាងដ៏ច្បាស់លាស់

ដែលថា អាមេរិកចង់មានការរីកចម្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងតាលីបង់។

        រីឯខ្លួនវិញ ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani បានវាយតំលៃខ្ពស់ចំពោះការ

ជួយឧបត្ថម្ភរបស់រដ្ឋាភិបាលអាមេរិក ហើយសង្កត់ធ្ងន់ថា ទំនាក់ទំនងដៃគូរវាង Kabul និង

Washington ត្រូវបានពង្រឹងដោយការរួមវិភាគទានរបស់បណ្ដាទាហាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ