អនុប្រធានាធិបតីអាមេរិកធានាដល់ EU អំពីទំនាក់ទំនងសម្ព័ន្ធមិត្ត

អនុប្រធានាធិបតីអាមេរិកធានាដល់ EU អំពីទំនាក់ទំនងសម្ព័ន្ធមិត្ត - ảnh 1
អនុប្រធានាធិបតីអាមេរិកលោក Mike Pence (ខាងឆ្វេង)និងប្រធានគណៈកម្មាធិការអឺរ៉ុបលោក Jean-Claude Juncker​ នៅទីក្រុងព្រុចស៊ែលរបស់ប៊ែលហ្សិកនាថ្ងៃទី២០ កុម្ភៈ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី២០ កុម្ភៈ អនុប្រធានាធិបតីអាមេរិកលោក Mike Pence
ប្រកាសជាមួយមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប (EU) នៅទីក្រុងព្រុចស៊ែលថា រដ្ឋ
អំណាចអាមេរិករបស់ប្រធានាធិបតីលោក Donald Trump កំពុងពិចារណាលើ វិធាន
ការនានាសំដៅធ្វើឲ្យទំនាក់ទំនងរវាងអាមេរិកនិង EU ស៊ីជំរៅថែមទៀត។
ក្នុងជំនួបសន្ទនាជាមួយតំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិ
សុខនិងកិច្ចការបរទេសរបស់ EU លោកស្រី Federica Mogherini អនុប្រធានាធិបតី
លោក Pence បានឲ្យដឹងថា លោកសប្បាយណាស់នៅពេលមានឱកាសជួបសន្ទនា
ជាមួយលោកស្រី Mogherini ហើយស្វែងរកវិធានការដើម្បីជំរុញទំនាក់ទំនងរវាង
ភាគីទាំងពីរ។រីឯខ្លួនវិញ លោកស្រី Mogherini បានសង្កត់ធ្ងន់ជាមួយ លោក Pence
ថា EU និងអាមេរិកចាំបាច់ត្រូវសហប្រតិបតិ្តការជាច្រើនថែម ទៀត។
ក្រោយពីជំនួបជាមួយលោកស្រី Mogherini លោក Pence នៅមានជំនួបសន្ទនា
ជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអឺរ៉ុប គណៈកម្មាធិការអឺរ៉ុបនិងអង្គការសន្ធិសញ្ញា
អាត្លង់ទិកខាងជើង (NATO) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ