អនុប្រធានាធិបតីអាមេរិកអំពាវនាវឱ្យគោរពបទបញ្ញត្តិ និងច្បាប់អន្តរជាតិនៅសមុទ្រខាងកើត

(VOVWORLD) - អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានចេញសេចក្តីអំពាវនាវខាងលើ ក្នុងដំណើរទស្សនកិច្ចនៅកោះ Palawan ប្រទេសហ្វីលីពីន នាថ្ងៃទី២២ ខែវិច្ឆិកា។
អនុប្រធានាធិបតីអាមេរិកអំពាវនាវឱ្យគោរពបទបញ្ញត្តិ និងច្បាប់អន្តរជាតិនៅសមុទ្រខាងកើត - ảnh 1អនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris ថ្លែងមតិក្នុងដំណើរទស្សនកិច្ចនៅកោះ Palawan ហ្វីលីពីន ថ្ងៃទី២២ ខែវិច្ឆិកា។ (រូបថត៖ Reuters)

លោកស្រី Kamala Harris បានលើកច្បាស់ថា ដំណើរទស្សនកិច្ចនៅហ្វីលីពីនលើកនេះ បានសង្កត់ធ្ងន់លើសំណូមពរពង្រឹងច្បាប់អន្តរជាតិ និងគោលការណ៍នានានៅសមុទ្រខាងកើត ក៏ដូចជានៅលើពិភពលោក។ លោកស្រីក៏បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបានគាំទ្រចំពោះសាលក្រមឆ្នាំ ២០១៦ របស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍នៅទីក្រុង La Haye (ហូឡង់) ស្តីពីសមុទ្រខាងកើត។

អនុប្រធានាធិបតីអាមេរិកបានមកដល់ប្រទេសហ្វីលីពីននៅថ្ងៃទី ២០ ខែវិច្ឆិកា ដោយចាប់ផ្តើមដំណើរទស្សនកិច្ចដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្តនៅអាស៊ីអាគ្នេយ៍។ នេះត្រូវបានចាត់ទុកថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីលុបបំបាត់ការមន្ទិលសង្ស័យអំពីការសន្យារបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ