អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ចូលរួមពិធីបំផុសការប្រឡងប្រណាំងស្នេហាជាតិនៅ Gia Lai

(VOVWORLD) -នាព្រឹកថ្ងៃទី១៥ខែមិនា អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បាន អញ្ជើញចូលរួមពិធីបំផុសការប្រឡងប្រណាំងស្នេហាជាតិឆ្នាំ២០១៨នៅខេត្ត Gia Lai និងប្រគល់រង្វាន់សម្រាប់បុគ្គលនិងសមូហភាពគំរូក្នុងតំបន់។ 
អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh ចូលរួមពិធីបំផុសការប្រឡងប្រណាំងស្នេហាជាតិនៅ Gia Lai - ảnh 1អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញប្រគល់រង្វាន់សម្រាប់សមូហភាពនិងបុគ្គលគំរូ 

អញ្ជើញថ្លែងមតិក្នុងពិធី អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានលើកសរសើរចំពោះស្នាដៃលេច ធ្លោដែលខេត្ត Gia Lai ទទួលបានក្នុងចលនាប្រឡងប្រណាំងស្នាហាជាតិនាពេលកន្លងទៅ។ លោកស្រីអញ្ជើញផ្តល់អនុសាសន៍ថា៖

        “ខេត្ត Gia Lai គប្បីបន្តបង្កើនការផ្សព្វផ្សាយ រកឃើញនិងបង្កើតការ រីកសាយ ភាយនូវគំរូឆ្នើមឲ្យបានច្រើនថែមទៀតជាពិសេសគំរូឆ្នើមជាពលករផ្ទាល់ក្នុងចំណោម កម្មករ កសិករ កម្មាភិបាលនិងយុទ្ធជនជាដើម។ ដោយអត្រាជនជាតិភាគតិចច្រើនដែរ ដូច្នេះ ហើយអត្រាជនក្រីក្រកាន់សាសនាផ្សេងៗក៏ច្រើន តាមនោះ ស្នើឲ្យថ្នាក់ដឹកនាំ ខេត្តគួរលើកសរសើរ ព្រោះថា គំរូទាំងអស់នេះជាអ្នកមានឥទ្ធិពលខ្លាំងក្នុង សហគមន៍ របស់ខ្លួន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ