អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាតវី

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាតវី ចាប់ពីថ្ងៃទី១៩ដល់ ថ្ងៃទី២១តុលា នាថ្ងៃទី១៩តុលា អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បាន អញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីសាធារណរដ្ឋឡាតវី លោក Raimond Vejonis ។
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាតវី - ảnh 1 អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បាន អញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីសាធារណរដ្ឋឡាតវី លោក Raimond Vejonis 

នៅក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ ចំពោះរាល់ ការបោះជំហានយ៉ាងសកម្មនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិ ការលើគ្រប់វិស័យរវាងវៀតណាមនិងឡាតវីនាពេលកន្លងទៅ ជាពិសេសគឺកិច្ចសហប្រ តិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ លោកស្រីក៏បានស្នើឲ្យប្រទេសទាំងពីរ ចុះហត្ថលេ ខាយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការសម្រាប់ជនកាន់លិខិតឆ្លងដែន ការទូត រួមទាំងលើកឡើងនូវវិធានការសហប្រតិបត្តិការលើវិស័យនយោបាយ-ការទូត ពាណិជ្ជកម្ម-វិនិយោគ អប់រំ-បណ្តុះបណ្តាល ការពារជាតិ-សន្តិសុខ និងកុងស៊ុល។

        រីឯប្រធានាធិបតីឡាតវី លោក Raimonds Vejonis បានអះអាងថា ឡាតវីត្រៀម ខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាម បង្កើនទំនាក់ទំនងជាមួយសហភាពអឺរ៉ុប (EU) និង សម្តែងក្តីសោមស្សន៍រីករាយចំពោះការដែលវៀតណាមនិង EU បានសម្រេចទាំងស្រុង នូវកិច្ចចរចារស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) និងមាន បំណង ថា កិច្ចព្រមព្រៀងនេះនឹងបានចុះហត្ថលេខាយ៉ាងឆាប់ៗ សំដៅបង្កើតមូលដ្ឋាន សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងវៀតណាមជាមួយ EU ដែលក្នុង នោះមានទាំងឡាតវីផង។

        បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានអញ្ជើញជាកសិណសាក្សីពិធីចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយរដ្ឋាភិបាលសាធារណរដ្ឋឡាវី ស្តីពីការឆៀសវាងការហូតពន្ធពីរដងនិងរាំង ស្កាត់ការរត់ពន្ធទៅលើបណ្តាប្រភេទពន្ធចំណូលនិងពិធីសារភ្ជាប់ជាមួយដែរ។

        ក្នុងថ្ងៃដដែល អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅ ទស្សនាសាកលវិទ្យាល័យពហុបច្ចេកទេស Riga ជាមហាវិទ្យាល័យបច្ចេកទេសយូរ បំផុតក្នុងតំបន់ Baltic៕

ប្រតិកម្មទៅវិញ

ផ្សេងៗ