អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ុងហ្គោលីនិងជប៉ុន

(VOV)_នាព្រឹកថ្ងៃទី៧ឧសភា គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០ឧសភា និងអញ្ជើញចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោកលើកទី២៧នៅជប៉ុន
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ុងហ្គោលីនិងជប៉ុន - ảnh 1អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh  

(VOV)_នាព្រឹកថ្ងៃទី៧ឧសភា គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី១០ឧសភា និងអញ្ជើញចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោកលើកទី២៧នៅជប៉ុន ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ឧសភា។ ដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី  របស់អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh សំដៅជំរុញទំនាក់ទំនងដៃគូមិត្តភាពប្រពៃណីមានផលប្រយោជន៍ដូចគ្នាជាមួយម៉ុងហ្គោលី  ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌និងទេសចរណ៍។ 

          បន្ទាប់ពីដំណើរទស្សនកិច្ចនៅម៉ុងហ្គោលី  អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh នឹងអញ្ជើញទៅបំពេញទស្សនកិច្ច ការងារ និងអញ្ជើញចូលរួមសន្និសីទកំពូលនារីទូទាំងពិភពលោកលើកទី២៧នៅជប៉ុន។ ដំណើរទស្សនកិច្ចលើកនេះសំដៅពង្រឹងនិងពង្រីកទំនុកទុកចិត្តរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ជំរុញថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយជប៉ុន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចពលកម្ម កសិកម្ម…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ